ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចហើយថា គូដណ្ដឹងរបស់តារាសម្ដែងស្រី កញ្ញា Susi បានទទួលមរណៈភាព កាលពីពាក់កណ្ដាលខែមករា ឆ្នាំ២០១៩នេះ ដែលធ្វើឲ្យតារាស្រីរូបនេះ ខូចចិត្តសោកស្ដាយគូស្នេហ៍ខ្លួនជាខ្លាំង ព្រោះថាអ្នកទាំងពីរបានស្រលាញ់គ្នាមកជាច្រើនហើយដែរ។

ជាក់ស្ដែង នាថ្ងៃម្សិលមិញនេះដែរ ក៏ត្រូវជាថ្ងៃខួបស្នេហាគម្រប់៧ឆ្នាំ របស់តារាសម្ដែងស្រី កញ្ញា Susi និងគូដណ្ដឹង ដោយក្នុងនោះ បើទោះបីជាគូដណ្ដឹងជាទីស្រលាញ់របស់នាង បានចាកឆ្ងាយគ្មានថ្ងៃវិលត្រលប់ក៏ពិតមែន ប៉ុន្តែក្នុងថ្ងៃដ៏សំខាន់មួយនេះ រូបនាងនៅតែចាំ ហើយអ្វីដែលរឹតតែខ្លោចចិត្តនោះ គឺតារាស្រីរូបនេះ បានទៅសមុទ្រ ដែលជារៀងរាល់ឆ្នាំ នាងនិងគូស្នេហ៍ តែងតែបានណាត់គ្នា ទៅឆ្លងថ្ងៃពិសេសរួមគ្នា នៅទីកន្លែងនោះផងដែរ។

ទន្ទឹមនឹងទង្វើមួយនេះ រឹតតែបានធ្វើឲ្យមហាជនជាច្រើន មានអារម្មណ៍អាណិតដល់តារាស្រី កញ្ញា Susi រឹតតែខ្លាំង ព្រោះមិននឹកស្មានថាស្នេហាជាច្រើនឆ្នាំ ដែលនាង និងគូដណ្ដឹង ខិតខំសាងមកជាមួយគ្នា បែរជាត្រូវមកបញ្ចប់ទាំងមិនអស់ចិត្ត ហើយជាពិសេស ក៏មិនធ្លាប់គិតថានឹងត្រូវបែកគ្នាគ្មានថ្ងៃជួបគ្នាបែបនេះឡើយ៕ 

Susi
Susi និងគូដណ្ដឹង
Susi និងគូដណ្ដឹង
Susi និងគូដណ្ដឹង
Susi និងគូដណ្ដឹង
Susi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]