អាមេរិក ៖ នេះជាដំណឹងល្អមួយ សម្រាប់ក្រុមអ្នកគាំទ្រ តារាចម្រៀងបរទេស Justin Bieber ដែលថ្មីៗនេះ មានបណ្ដាញសារព័ត៌មានជាច្រើន បានរាយការថា លោកនឹងត្រលប់បន្តអាជីព ជាតារាចម្រៀង ជាថ្មីម្ដងទៀត ក្នុងពេលឆាប់ៗខាងមុខនេះហើយ។

គួរបញ្ជាក់ផងដែរថា ដោយសារតែភាពមិនប្រក្រតី នៃបញ្ហាសុខភាព ក៏ដូចជាបញ្ហាគ្រួសារ ធ្វើឲ្យ Justin Bieber សម្រេចចិត្តផ្អាកការតែងចម្រៀងថ្មីៗ និងការចូលរួមកម្មវិធីនានា ប៉ុន្តែជាការពិតណាស់ ប្រជាប្រិយភាពរបស់លោក នៅតែមានមិនថមថយឡើយ។ សូម្បីបណ្ដាញសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកជាច្រើន នៅតែដាក់ចំណាប់អារម្មណ៍ ទៅលើរូបលោក ព្រោះអ្នកគាំទ្រ នៅតែចង់ដឹងសកម្មភាព ប្រចាំថ្ងៃរបស់លោកដូចដើម។

នេះបើយោងតាម បណ្ដាញសារព័ត៌មាន TMZ បានរាយការថា Justin Bieber នឹងវិលត្រលប់មកវិញ ជាមួយនិងតារាចម្រៀងអាមេរិក Lil Dicky ដែលអាចនឹងចេញ បង្ហាញខ្លួនជាថ្មី នៅក្នុងសប្តាហ៍ក្រោយនេះ៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Justin Bieber
រូបភាព Justin Bieber
រូបភាព Justin Bieber
រូបភាព Justin Bieber
រូបភាព Justin Bieber និង Lil Dicky

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]