រាជធានី​ភ្នំពេញ​៖​ អ្នក​នាង​មាស ម៉ូ​លី​ណា​ពិធី​ការិនី និង​ជា​អតីត​ហ្វ្រេ​ស៊ីហ្គើ​ល​ចំណាត់ថ្នាក់​លេខ​៣​ជំនាន់​ទី​១​ជួប​ស្នេហ៍​មិន​សមប្រកប​បែកបាក់​គ្នា​ខណៈ​មានកូន​៣​នាក់​ទៅ​ហើយ ។

ក្រោយ​ពេល​ភ្ជាប់ពាក្យ​ជាមួយ​គូ​ថ្មី​មិន​ទាន់​បាន​ប៉ុន្មាន​ផង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​អតីត​ស្វាមី​ពិធី​ការិនី មាស ម៉ូ​លី​ណា បាន​បង្ហាញ​រូបថត​ព្រី​វី​ឌី​ង ។ ទោះជា​យ៉ាងណា​ក្តី​អ្នក​នាង​មាស ម៉ូ​លី​ណា នៅ​តែ​រក្សា​ភាព​ស្ងាត់ស្ងៀម មិន​ទម្លាយ​ពី​មូលហេតុ​និង​ពេលវេលា​នៃ​ការ​បែកបាក់​ជាមួយ​អតីត​ស្វាមី​ទេ ។

ជីវិត​ជួប​រឿង​បែប​នេះ តែ​អ្នក​នាង​មាស ម៉ូ​លី​ណា ហាក់​មិន​ឈឺចាប់​អ្វី​ទេ ដោយនៅ​ពេល​នេះ​គេ​កត់​សម្គាល់​​ឃើញ​នាង​នៅ​តែ​មាន​ភាព​ស្រស់ស្រាយ​ជា​ធម្មតា ហើយ​ក្រៅពី​ការងារ​នាង​តែងតែ​ចំណាយពេល​ជាមួយ​កូនប្រុស​ទាំង​បី​របស់​ខ្លួន ។

ក្រោយ​ពេល​ជាប់​ហ្វ្រេ​ស៊ី​ហ្គើ​ល​ចំណាត់ថ្នាក់​លេខ​៣​កាលពី​ឆ្នាំ​២០០២ មិន​បាន​ប៉ុន្មាន​ផង អ្នក​នាង​មាស ម៉ូ​លី​ណា បាន​រៀប​ការ​ជាមួយ​លោក សាក់ ម៉ូ​លី​ន ជា​គ្រូពេទ្យ ។ គូ​ស្វាមី ភរិយា​នេះ​មានកូន​ប្រុស​ចំនួន​បី​នាក់ ក្នុង​នោះ​កូន​ទី​ពីរ​ជា​កូនភ្លោះ ។

បើ​ទោះបីជា​រយៈពេល​យូរ​ឆ្នាំ​ក៏​ដោយ ក៏​អ្នក​នាង​មាស ម៉ូ​លី​ណា នៅ​តែ​មាន​ប្រជាប្រិយភាព​ដដែល មិន​ចាញ់​តារា​ជំនាន់​ក្រោយ​ប៉ុន្មាន​ទេ ។ មាន​អ្នកគាំទ្រ​ជា​ច្រើន​បាន​សរសើរ​អ្នក​នាង ម៉ូ​លី​ណា ថា​ពូកែ​ថែរក្សា​សម្រស់ គឺ​នាង​ថែ​ឲ្យ​នៅ​តែ​សាច់​ចាំ​ដដែល ថ្វីបើ​ពេល​នេះ​នាង​មានកូន​៣​នាក់​ទៅ​ហើយ​ក្តី ។ មាស ម៉ូ​លី​ណា ត្រូវ​គេ​ចាត់​ទុក​ថា​ជា​ពិធី​ការិនី​មិន​ដែល​ពើបប្រទះ​នឹង​រឿងអាស្រូវ​ទេ ចាប់តាំងពី​ដំបូង​រហូត​ដល់​មាន​ស្វាមី និង​កូន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស ម៉ូលីណា