ថៃ៖ ដូចដែលប្រិយមិត្ត បានជ្រាបកន្លងមករួចហើយថា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព កញ្ញា Pancake បានប្រកាសដំណឹងថាខ្លួន នឹងចូលរួមប្រកួតដណ្ដើមពានរង្វាន់ ក្នុងកម្មវិធី New York Festival World’s Best TV & Films Awards ២០១៩ ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រ រង់ចាំអ៊ុតមើលលទ្ធផលយ៉ាងអន្ទះសារផងដែរ។

ដោយឡែក កាលពីម្សិលមិញនេះ ជាលទ្ធផលដែលទទួលបានពីកម្មវិធី តារាស្រី កញ្ញា Pancake ក៏ទទួលបានពានរង្វាន់តារាសម្ដែងស្រីល្អឥតខ្ចោះ ដោយនេះក៏ជាភាពជោគជ័យថ្មីមួយ ហើយជាពិសេស ក៏បានក្លាយជាតារាសម្ដែងថៃដំបូងគេ ដែលមានឱកាសដណ្ដើមបានពានរង្វាន់ដ៏ធំប្រចាំឆ្នាំមួយនេះ សម្រាប់នៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ។

គួររម្លឹកផងដែរថា នេះក៏ជាឆ្នាំទី២ហើយ ដែលតារាសម្ដែងស្រី កញ្ញា Pancake បានទៅចូលរួមប្រកូតដណ្ដើមពានរង្វាន់ដ៏ធំមួយនេះ ដោយឆ្នាំមុន លទ្ធផលដែលទទួលបាន គឺមិនបានទទួលបានពានរង្វាន់នោះទេ ដែលទើបតែបានទទួលជោគជ័យក្នុងឆ្នាំនេះតែម្ដង៕    

Pancake
Pancake
Pancake
Pancake
Pancake

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]