ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កូនក្រុមរាំរបស់តារាចម្រៀងកញ្ញាមាស សុខសោភា បានប្រែខ្លួនជាល្បី ត្រឹមរយៈពេលដ៏ខ្លី ក្រោយនាងបានធ្វើការបង្ហើបនូវបទចម្រៀងដ៏ប្លែកពីគេ នៅក្នុងបទ«វាយម៉ាលុយ»។

មកទល់នឹងពេលនេះ បទចម្រៀងមួយនេះចេញបានរយៈពេលមួយឆ្នាំមកហើយ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ តារាចម្រៀង និងអ្នករាំ តី បានបើកបង្ហាញនូវលទ្ធផល ការខំប្រឹងប្រែង ធ្វើបទនេះឡើងអស់ពីជាង១ឆ្នាំមកនេះ ធ្វើឲ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង។

ដោយក្នុងនាងបានប្រមូលប្រាក់ ដែលបានមកពីចម្រៀងមួយនេះមកទិញរថយន្ត១យ៉ាងថ្មីស្រឡាង ពណ៌ខ្មៅ ខណៈចូលឆ្នាំខែ្មរប្រពៃណីជាតិជិតចូលមកដល់។ ទន្ទឹមនឹងនេះ នាងក៏បានបន្ថែមថា៖«អរគុណដល់បទ «វាយម៉ាលុយ« ដែលធ្វើឲ្យញុំមានឡានជិះហ្នឹងគេ ជិតដល់ Anniversary ១ឆ្នាំ របស់បទ «វាយម៉ាលុយ» ហើយ។

ក្រោយពីបានឃើញភាពជោគជ័យរបស់តារាស្រីរូបនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមអបអរសាទរដល់រូបនាងគ្រប់គ្នាតែម្តង ដែលខិតខំប្រឹងប្រែរហូតមកដល់ពេលនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ម្ចាស់បទ«វាយម៉ាលុយ»
ម្ចាស់បទ«វាយម៉ាលុយ»
ម្ចាស់បទ«វាយម៉ាលុយ»
ម្ចាស់បទ«វាយម៉ាលុយ»
ម្ចាស់បទ«វាយម៉ាលុយ»
ម្ចាស់បទ«វាយម៉ាលុយ» ទិញឡានថ្មី
ម្ចាស់បទ«វាយម៉ាលុយ» ទិញឡានថ្មី
ម្ចាស់បទ«វាយម៉ាលុយ» ទិញឡានថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]