អេស្ប៉ាញ៖ សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានសម្រេចធ្វើការពិន័យទៅលើកីឡាករ Diego Costa ចំនួន ៨ប្រកួត ដោយសារតែកីឡាកររូបនេះបានប្រព្រឹត្តិកំហុសក្នុងការប្រើពាក្យសម្តីមិនសមរម្យ (ជេរម៉ែ) ទៅលើលោកអាជ្ញាកណ្តាល Gil Manzano ក្នុងការប្រកួតទល់នឹងក្រុម Barcelona នាពេលកន្លងទៅ។ ការពិន័យទាំង ៨ប្រកួតនេះបូកបញ្ចូលរួមគ្នានូវកំហុសទាំង ២ របស់ Costa គឺពិន័យ ៤ប្រកួតចំពោះការប្រើពាក្យសម្តីមិនសមរម្យ និង ៤ប្រកួតទៀតចំពោះការប៉ះពាល់អាជ្ញាកណ្តាលអំឡុងពេលពិន័យកាតក្រហម។ ក្រៅអំពីការពិន័យមិនឱ្យចូលរួមប្រកួត Costa ក៏នៅទទួលរងការពិន័យជាប្រាក់ចំនួន ៦,០១០អឺរ៉ូ ខណៈដែលក្លិប Atletico Madrid ក៏ត្រូវពិន័យ ២,៨០០អឺរ៉ូផងដែរ។

លិខិតរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ

គួរបញ្ជាក់ថា ករណីនៃការពិន័យទៅលើ Diego Costa កើតឡើងបន្ទាប់ពីរូបគេបានបង្កកំហុសកាលពីប្រកួតទល់នឹង Barcelona កន្លងទៅ។ យ៉ាងណាមិញ បើតាមការពិន័យរបស់សហព័ន្ធបាល់ទាត់អេស្ប៉ាញនេះមានន័យថា Costa នឹងត្រូវអវត្តមានពីទីលានរហូតចប់រដូវកាលតែម្តង ខណៈដែល At.Madrid នៅសល់តែ ៧ប្រកួតទៀតប៉ុណ្ណោះនៅ La Liga មុនបិទបញ្ចប់រដូវកាលនេះ៕

ការពិន័យកាតក្រហមទៅលើ Diego Costa
ការពិន័យកាតក្រហមទៅលើ Diego Costa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]