ភ្នំពេញ៖ ក្មេងស្រីអាយុ ១៧ ឆ្នាំឈ្មោះ Stella បានចំណាយពេលពាក់កណ្ដាលជីវិតដើម្បីព្យាបាលជម្ងឺ cystic fibrosis នៅក្នុងមន្ទីរពេទ្យមួយ។ ការរស់នៅប្រចាំថ្ងៃរបស់នាងពោរពេញទៅដោយទម្លាប់ និងបម្រាមជាច្រើនដោយសារតែជម្ងឺនេះងាយនឹងឆ្លងមេរោគ និងបាក់តេរី។ 

រហូតដល់ថ្ងៃមួយនាងបានជួបនឹងបុរសម្នាក់ឈ្មោះ Will ដែលមានជម្ងឺដូចគ្នា និងស្នាក់នៅក្នុងមន្ទីរពេទ្យតែមួយជាមួយនាង។ ពួកគេបានស្គាល់គ្នាពីមួយថ្ងៃទៅមួយថ្ងៃ រហូតឈានដល់ការស្រឡាញ់គ្នាដោយមិនដឹងខ្លួន។ អ្វីដែលអាក្រក់នោះគឺ ពួកគេត្រូវតែនៅចម្ងាយ ៦ ហ្វីត ឲ្យឃ្លាតពីគ្នា ពុំនោះទេពួកគេនឹងឆ្លងមេរោគ និងបាក់តេរីពីគ្នា។ ឧបសគ្គនេះពិតជាធំសម្រាប់ពួកគេទាំងពីរនាក់ណាស់ ដោយមិនអាចនៅក្បែរលើសពីចម្ងាយ ៦ ហ្វីត និងប៉ះគ្នាបានដូចគូស្នេហ៍ដទៃទៀត។ 

តែទោះជាយ៉ាងណាក៏ដោយឧបសគ្គនេះមិនអាចរារាំង និងបំបែកបំបាក់សេចក្ដីស្រឡាញ់រវាង Stella និង Will បានដែរ។ ពួកគេទាំងពីរនាក់ព្យាយាមរកមធ្យោបាយដើម្បីយកឈ្នះឧបសគ្គមួយនេះទោះជាត្រូវលះបង់អ្វីក៏ដោយ។ នេះបញ្ជាក់ថាទោះបីជាមានបញ្ហា ឬឧបសគ្គធំយ៉ាងណាក៏ដោយក៏មិនអាចបញ្ឈប់សេចក្ដីស្រឡាញ់ដែលកើតឡើងចេញពីបេះដូងរវាងមនុស្សពីរនាក់បានដែរ។ 

តើ Stella និង Will យកឈ្នះឧបសគ្គមួយនេះដោយវិធីណា? ទាំងអស់នេះមាននៅក្នុងខ្សែភាពយន្តរឿង «មួយជំហានទៀតដើម្បីក្បែរបង» «Five Feet Apart» ដែលនឹងមានចាក់បញ្ចាំងក្នុងគ្រប់រោងភាពយន្តនៅថ្ងៃទី ១២ ខែមេសា ខាងមុខនេះហើយ​

រឿង «មួយជំហានទៀតដើម្បីក្បែរបង»
រឿង «មួយជំហានទៀតដើម្បីក្បែរបង»
រឿង «មួយជំហានទៀតដើម្បីក្បែរបង»
រឿង «មួយជំហានទៀតដើម្បីក្បែរបង»
រឿង «មួយជំហានទៀតដើម្បីក្បែរបង»

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]