ឥណ្ឌា៖ ជាការពិតណាស់ សត្វឆ្កែត្រូវបានគេចាត់ទុកថា ជាសត្វមួយប្រភេទក្នុងចំណោមសត្វចិញ្ចឹមជាច្រើន ដែលគួរឲ្យស្រលាញ់ មានភាពឆ្លាតវៃ និងស្មោះត្រង់នឹងម្ចាស់ ហើយវាក៏ត្រូវបានគេដឹងដែរថា ជាសត្វដែលមានទំនាក់ទំនងល្អ ជាមួយនឹងសត្វដទៃមួយចំនួនផងដែរ។

ឆ្កែពាំស្មៅដាក់ឲ្យសម្លាញ់ក្របីស៊ី

ជាក់ស្ដែង កាលពីថ្មីៗនេះ កូនឆ្កែមួយក្បាលបានក្លាយជាតារាល្បីលើបណ្តាញសង្គម ដោយទទួលបានការសរសើរយ៉ាងច្រើន បន្ទាប់ពីវីដេអូឃ្លីបមួយត្រូវបានបង្ហោះចែកចាយ ជុំវិញនឹងសកម្មភាពដ៏កម្រ និងដ៏ល្អរបស់វាមួយ នៅក្នុងការជួយដាក់ចំណីឲ្យសម្លាញ់ក្របី ដែលកំពុងតែស្រេកឃ្លាន បើទោះបីជាវា ជាសត្វអម្បូរខុសគ្នាក្តី។

តាមរយៈសកម្មភាពក្នុងវីដេអូឃ្លីបនោះ គេឃើញកូនឆ្កែសម្បុរ.ស ដ៏គួរឲ្យស្រលាញ់មួយក្បាល បានរត់ទៅពាំស្មៅយកមកដាក់ឲ្យមិត្តសម្លាញ់របស់វាយ៉ាងស្វាហាប់ ដែលជាសត្វក្របីមួយក្បាល កំពុងតែស្រេកឃ្លាននៅក្នុងក្រោលចិញ្ចឹមមួយកន្លែង ក្នុងទីក្រុង Bathinda ប្រទេសឥណ្ឌា ទាំងដែលមើលទៅពួកវាទាំងពីរ ហាក់មានទំនាក់ទំនង ឬមិត្តភាពនឹងគ្នាយ៉ាងល្អបំផុត។

ឆ្កែពាំស្មៅដាក់ឲ្យសម្លាញ់ក្របីស៊ី

គួរឲ្យដឹងផងដែរថា បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះចែកចាយ នៅក្នុងនោះក៏មានអ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានបង្ហាញចំណាប់អារម្មណ៍កោតសរសើរចំពោះភាពឆ្លាតវៃ និងភាពចេះជួយយកអាសាដ៏ល្អ របស់សុនខមួយក្បាលខាងលើនេះផងដែរ។

ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោម៖  

ឆ្កែពាំស្មៅដាក់ឲ្យសម្លាញ់ក្របីស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]