ភ្នំពេញ​៖ នឹកដើម ដង្ហើមដល់មែន! ជជែកគ្នាមិនទាន់ចប់ផងស្រួលបួលផង ស្រាប់តែព័ត៌មានស្តីពី OPPO Reno ដ៏ទាក់ទាញបានបង្ហាញខ្លួនជាផ្លូវការហើយ នៅក្នុងកម្មវិធីសម្ពោធ (Launch Event) នៅទីក្រុងសៀងហៃ។ អ្វីៗទាំងអស់ដែលបានកើតឡើងនាពេលនេះ ហាក់បីដូចជាការផ្តល់ចម្លើយដល់មនុស្សគ្រប់គ្នា ដែលតែងមានចម្ងល់ចំពោះវត្តមានរបស់វា ជាពិសេសសម្រាប់អ្នកដែលនិយមដេញស៊េរីទូរស័ព្ទវៃឆ្លាតពិតជាមិនខកបំណងទេ ព្រោះតែរូបរាង OPPO Reno កាន់តែប្លែក និងគុណភាពកាន់តែកប់ស៊េរីតែម្តងជាងម៉ូឌែលមុនៗទៅទៀត។ 

OPPO Reno

យោងតាមព័ត៌មានបរទេសជាច្រើនបានបង្ហាញឲ្យឃើញថា ទូរស័ព្ទវៃឆ្លាត OPPO Reno ត្រូវបានបែងចែកជាពីរប្រភេទគឺ ប្រភេទ Reno ធម្មតា មានចំនួន ៤ ពណ៌ និង Reno 10X Hybrid Zoom មានពីរពណ៌ដ៏ស្រស់ស្អាតផងដែរ។ ម៉ូឌែលរបស់ OPPO ចុងក្រោយនេះបានប្តូរ Style Logo ផ្នែកខាងក្រោយមកជាផ្តេកស្របគ្នាជាមួយនឹងកាមេរ៉ាខាងក្រោយទាំងអស់ និងមាន Font មូលស្អាតជាងមុន ដែលមើលទៅប្លែកម្យ៉ាងដែរ។

ហើយបើយើងក្រលេកមើលម៉ូឌែល Reno ធម្មតាទាំង ៤ ពណ៌វិញ ពិតជាទាក់ទាញរបស់គេមែន សឹងតែអាចនិយាយបានថា មនុស្សគ្រប់វ័យអាចប្រើវាបានទាំងអស់គ្នា មិនចាំបាច់គិតច្រើននោះឡើយ។ ចំណែក Reno 10X Hybrid Zoom វិញ ដឹងតែមិនបាច់ថ្លែងទេ ធានាថាពេញចិត្តស្តូកសម្រាប់ក្រុមអ្នកជំនាញថតរូប ឬ Professional Photographers គឺថាកប់ខ្លាំងណាស់ Zoom យ៉ាងម៉េចក៏នៅតែមិនបែកគុណភាពរូបដែរ ថតបានកាន់តែស្អាត និងថតកាន់ច្បាស់តែម្តង។

OPPO Reno
OPPO Reno

អ្វីដែលសំខាន់នោះ គឺការរចនារូបរាងរបស់ OPPO Reno ត្រូវបានគេធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងប្រិតព្រាងបំផុត ប្រកបដោយគំនិតច្នៃប្រឌិតខ្ពស់មិនធ្លាប់មានពីមុនមក ព្រមទាំងសោភ័ណ្ឌភាពដ៏ទាក់ទាញខ្លាំងណាស់សម្រាប់ស្រទាប់យុវវ័យ និងមជ្ឈឹមវ័យ។ OPPO Reno នៅតែប្រើក្រយ៉ៅដៃស្កេននៅលើអេក្រង់លាតពេញដដែល រចនាពណ៌បែប Gradient ប៉ុន្តែអ្វីដែលប្លែកខ្លាំងនោះ គឺបច្ចេកវិទ្យាកាមេរ៉ារបស់ Reno 10X Hybrid Zoom និងកាមេរ៉ាបង្កប់ខ្លួនបែបត្របកផ្លិត មើលទៅ Cool និងប្លែកតែម្តង គ្រាន់តែឃើញរូបភាពរបស់វាភ្លាមស្រមៃចង់ប្រើតែម្តង។

សូមចូលរួមទាយទាំងអស់គ្នាថា OPPO Reno នឹងមកដល់ប្រទេសកម្ពុជាយើងឬអត់? ហើយប្រសិនមកមែន មកដល់នៅពេលណា? ហើយតើវានឹងមកទាំងពីរប្រភេទហ្នឹង ឬយ៉ាងណា? មានអ្នកណាដឹងអត់ជួយប្រាប់គ្នាផង? 

OPPO Reno
OPPO Reno

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]