ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​១០ ខែមេសា ២០១៩ មាន​ករណី​ផ្ទុះ​ធុង​ហ្គា​ស​នៅ​ក្នុង​ហាង​ចិន​លក់​ស៊ុប​មួយ​កន្លែង​ស្ថិត​ក្នុង​បុរី​គុ​ជ​អាស៊ី ភូមិ​១ សង្កាត់​លេខ​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ បណ្តាល​ឲ្យ​មនុស្ស​ច្រើន​នាក់​រង​របួស ។

សេចក្តី​រាយ​ការ​បន្ត​ថា ករណី​ផ្ទុះ​ធុង​ហ្គា​ស​ខាងលើ​នេះ​ដំបូង​អាច​បណ្តាល​មក​ពី​ផ្ទុះ​កំប៉ុង​ហ្គា​ស ឬ​ធុង​ហ្គា​សបាន​ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​ក្នុង​បន្ទប់​ទាំងស្រុង និង​រង​របួស​មនុស្ស​ចំនួន​៥​នាក់​(​ស្រី​២​នាក់​) សុទ្ធតែ​ជា​ជនជាតិ​ចិន​ដែល​កំពុង​អង្គុយ​ហូប​នោ​ក្នុង​នោះ ។

ក្នុង​ចំណោម​អ្នក​របួស​ទាំង​៥​នាក់​មាន​បុរស​ម្នាក់​របួសធ្ងន់ និង​៤​នាក់​ស្រាល ដោយសារ​អំបែង​កញ្ចក់​ខ្ទាត​ត្រូវ និង​អណ្តាតភ្លើង​រោល​ចំ​ជើង ហើយ​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន បញ្ជូន​មក​ព្យាបាល​នៅ​គ្លីនិក​អន្តរជាតិ ក្នុង​សង្កាត់​៤ ក្រុងព្រះសីហនុ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]