ភ្នំពេញ: តារាចម្រៀង និរត្តន៏ ប្រចាំផលិតកម្ម ថោន ដែលមហាជនស្គាល់ តាម​រយៈបទចម្រៀង“ វ៉លវ៉ល” បានបាត់មុខពីសិល្បៈ ជាហេតុធ្វើឲ្យ ហ្វេនៗរបស់នាង មានភាពមន្ទិលសង្ស័យយ៉ាងខ្លាំង។

គួររំលឹកផងដែរថា និរ័ត្ន បានភ្ចាប់ពាក្យជាមួយអនិកជន អូស្រ្ដាលី ហើយអ្វីដែលពិសេសនោះគឺ រូបនាង និង ម្ចាស់បេះដូង មិនភ្លេចនូវប្រពៃណី វប្បធម៌ខ្មែរនោះទេ ដោយបានរៀបអាពាហ៏ពិពាហ៏តាមបែបខ្មែរនៅប្រទេស អូស្រ្ដាលី ទៀតផង។

លើសពីនេះ នាង បានទៅរស់នៅ ប្រទេសអូស្ដ្រាលី ជាមួយស្វាមី ដែលបណ្ដាលឲ្យ រូបនាង ត្រូវឃ្លាតឆ្ងាយពីសិល្បៈ ជាពិសេស គឺក្រុមគ្រួសាររបស់នាង និងមិត្តរួមអាជីពផងដែរ។ ប៉ុន្តែ ទោះបីជា យ៉ាងណាក៏ដោយ តាមរយៈគណនីហ្វេសប៊ុករបស់ តារាស្រីរូបនេះ តែងតែបង្ហោះនូវសារ ដែលបញ្ជាក់ថា រូបនាង នឹកស្រុកខ្មែរផងដែរ។

ថ្មីៗនេះ តារាចម្រៀង និរត្តន៏ បានបង្ហោះនូវ រូបភាពបែបផ្អែមល្ហែម នៅលើកោះមួយដែលអមដោយទេសភាពយ៉ាងស្រស់ត្រកាល នៅប្រទេសអូស្រ្ដាលី មានឈ្មោះថា “HAMILTON” ដែលមើលទៅពោរពេញ ទៅដោយភាពសប្បាយរីករាយ៕ 

តារាចម្រៀង និរត្តន៏
និរត្តន៏ និង ស្វាមី រួមជាមួយ ក្រុមគ្រួសារ
និរត្តន៏ និង ស្វាមី ថ្ងៃរៀបមង្គលការ
និរត្តន៏ និង ស្វាមី ពេលនៅលើកោះ នៅប្រទេសអូស្រ្ដាលី
និរត្តន៏ និង ស្វាមី ពេលនៅលើកោះ នៅប្រទេសអូស្រ្ដាលី
ទេសភាពដែល និរត្តន៏បានទៅកំសាន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]