ភ្នំពេញ៖ តារាចម្រៀងក្នុង ផលិតកម្មថោន និងផលិតកម្ម សាន់ដេ ក៏មិនខុសពី សិល្បករ-សិល្បការិនី ដទៃទៀត ដោយនៅ ក្នុងថ្ងៃនេះ ពួកគេបានស្លៀកពាក់ សំលៀកបំពាក់ កាន់ មរណៈទុក្ខ ប្រកបដោយ ទឹកមុខក្រៀមក្រំ ទៅចូលរួមដង្ហែ ព្រះបរមសព ព្រះបរមរតនកោដ្ឋ របស់ ព្រះបាទនរោត្តម សីហនុ ដោយពួកគេបានជួបជុំគ្នា នៅខាងមុខវិមានឯករាជ និងឈរតាមសួនច្បារ មុខវិមានឯករាជ។

ក្រុមតារាចម្រៀង ក្នុងផលិតកម្មរបស់ថោន និងផលិតកម្ម សាន់ដេ ដែលបានបង្ហាញវត្តមាន នៅក្នុងពិធីដង្ហែ ព្រះបរមសពនេះ មានដូចជា លោក ករុណ ពេជ្រ កញ្ញា មាស សុខសោភា លោក សុគន្ធ ថេរ៉ាយុ លោក មង្គល ទីណា កញ្ញា ឌួង ហ្សូរីម៉ា លោក កែវ វាសនា លោក ជុំ លីណូ លោក ឆាយ វិរៈយុទ្ធ លោក ខាន់ ជេមស៍ កញ្ញា យូរី អ្នកនាង សុខ ស្រីនាង រួមទាំងតារារួមដំបូលផលិតកម្មទាំងពីរ និងតារាប្រុសស្រីដទៃជាច្រើននាក់ទៀត ។

ក្នុងឱកាសចូលរួមដង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ នាព្រឹកនេះ គេសង្កេតឃើញថា តារាម្នាក់ៗបានបង្កប់នូវទឹកមុខក្រៀមក្រំ យំខ្សឹបខ្សួល ពោរពេញដោយ ទុក្ខសោករកអ្វី មកប្រៀបផ្ទឹមពុំបាន ។ កាន់តែយំខ្សឹបខ្សួលខ្លាំងជាងនេះទៅទៀតនោះ គឺពេលក្បួនដង្ហែព្រះបរមសព បានមកដល់កាត់នឹងមុខរបស់ពួកគេ ទិដ្ឋភាពនេះធ្វើឲ្យអារម្មណ៍ក្ដុកក្ដួលទ្វេរដង ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ