ថៃ៖ កាលពីជាង១សប្ដាហ៍មុន តារាសម្ដែងស្រី កញ្ញា Mai Sukhontrava បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល ជាមួយរថយន្តស៊េរីថ្មីមួយគ្រឿង ដែលរូបនាងបានទិញជាកាដូ មុនរៀបការឲ្យអនាគតស្វាមី។

ដោយឡែក អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ ស្រាប់តែថ្មីៗនេះ Dj Ton ជាអនាគតស្វាមី ក៏បានដឹកដៃ តារាស្រី កញ្ញា Mai Sukhontrava ទៅទិញរថយន្តស៊េរីទំនើបថ្មីមួយគ្រឿងដែរ ដោយធ្វើឲ្យតារាស្រីរូបនេះ មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងកាដូដ៏ធំលើកដំបូងនេះ ព្រោះថារវាងនាង និងអនាគតស្វាមី Dj Ton មិនដែលធ្លាប់បានជូនរបស់មានតម្លៃថ្លៃបែបនេះ ឲ្យគ្នាទៅវិញទៅមកនោះឡើយ។

ទន្ទឹមជាមួយគ្នានោះដែរ ក្រោយពីឃើញបែបនេះ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើន បានបញ្ចេញអារម្មណ៍រំភើបជំនួសតារាស្រីរូបនេះជាខ្លាំង ដែលមានអនាគតស្វាមី មិនត្រឹមតែពូកែមើលថែប៉ុណ្ណោះទេ តែថែមទាំងចេះយល់ចិត្តនាងថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Mai Sukhontrava និង​ Dj Ton
Mai Sukhontrava និង​ Dj Ton
Mai Sukhontrava និង​ Dj Ton
រថយន្តថ្មី ដែល Dj Ton ទិញឲ្យ Mai Sukhontrava
រថយន្តដែល Mai Sukhontrava និង​ Dj Ton​ បានទិញឲ្យគ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]