ថៃ៖ ថ្មីៗនេះសកម្មជនការពារសិទ្ធិសត្វ កំពុងនាំគ្នាដុតដៃដុតជើងយ៉ាងខ្លាំង ដើម្បីជួយសង្រ្គោះដំរីដ៏កំសត់មួយក្បាល ដែលត្រូវបានពួកគេដាក់ឈ្មោះថា «Dumbo» នៅក្នុងជិវិតពិត។

ដំរី Dumbo ដ៏អភ័ព្វមួយក្បាលនេះ ត្រូវបានមនុស្សបង្ខំវាឱ្យសម្តែងសិល្បៈជូនភ្ញៀវទេសចរមើលកម្សាន្ត រួមមាន ការរាំតាមចង្វាក់ភ្លេង, លេងឧបករណ៍តន្រ្តី និងសម្តែងសិល្បៈនានាផ្សេងៗទៀត នៅក្នុងសួនសត្វភូកេត (Phuket) ប្រទេសថៃ។

កូនដំរី Dumbo ដ៏កំសត់

ក្រោយមក មនុស្សម្នានាំគ្នាចុះឈ្មោះគាំទ្រញត្តិ ដែលចង់ឱ្យវាត្រូវបានគេបញ្ជូនទៅដែនជម្រកធម្មជាតិ និងរស់នៅដូចជាដំរីព្រៃធម្មតាអីចឹង។

ដោយ នៅក្នុងញត្តិនោះបានរៀបរាប់ថា៖

«នៅពេលវាមិនទាន់សម្តែង វាត្រូវតែឈរនៅស្ងៀមឱ្យភ្ញៀវមើលកម្សាន្ត ហើយខណៈពេលវាកំពុងតែឈរនោះ វាតែងតែជញ្ជក់ប្រមោយវាជានិច្ច ដោយសញ្ញានេះវាឆ្លុះបញ្ចាំងឱ្យយើងឃើញថា កូនដំរីនេះ ពិតជានឹកម្តាយរបស់វាខ្លាំងណាស់។»

«គ្មានដំរីលើលោកណាគួរតែរស់នៅក្នុងស្ថានភាពកំសត់បែបនេះទេ។ ហើយ Dumbo នេះគួរតែទទួលបានជីវិតមួយដែលរស់នៅក្នុងសេចក្តីសុខសប្បាយតាមផ្លូវធម្មជាតិរបស់វា។»

កូនដំរី Dumbo ដ៏កំសត់
កូនដំរី Dumbo ដ៏កំសត់
កូនដំរី Dumbo ដ៏កំសត់

គ្រាន់តែមើលរូបភាពទាំងនេះ លោកអ្នកប្រាកដជាដឹងថាតើវាកំសត់ប៉ុណ្ណាហើយ។  

ដូច្នេះប្រសិនបើអ្នកចង់គាំទ្រញត្តិមួយនេះ លោកអ្នកអាចចុចតំណភ្ជាប់មួយនេះបាន។ បច្ចុប្បន្ន មានអ្នកចុះឈ្មោះគាំទ្រញត្តិនេះជាង ៦ម៉ឺននាក់ហើយ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

កូនដំរី Dumbo ដ៏កំសត់
កូនដំរី Dumbo ដ៏កំសត់
មនុស្សម្នានាំគ្នាចុះឈ្មោះគាំទ្រញត្តិឱ្យកូនដំរី Dumbo មានសេរីភាពទៅជម្រកសុវត្ថិភាព
កូនដំរី Dumbo ដ៏កំសត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]