អ៊ីតាលី៖ បើយោងតាមប្រភពពីសារព័ត៌មានអ៊ីតាលីបានឱ្យដឹងថា ក្លិប Man UTD កំពុងព្យាយាមចាយកញ្ចប់លុយធំសម្បើមមួយ ក្នុងការបំបែកកំណត់ត្រានាំយកខ្សែការពារ Kalidou Koulibaly របស់ Napoli។ ដោយឡែក លោក Ole Gunnar Solskjaer ធ្លាប់បាននិយាយថា ក្លិប Manchester United គប្បីពង្រឹងទៅលើខ្សែការពារជាមុនសិន ប្រសិនបើចង់ឈានត្រឡប់ទៅកាន់កម្រិតកំពូលនៃបាល់ទាត់អង់គ្លេស និងទ្វីបអឺរ៉ុបសាជាថ្មី។

លោក Ole Gunnar Solskjaer
កីឡាករ Kalidou Koulibaly

ក្លិប Man UTD ត្រូវបានគេដឹងថា បាននិងកំពុងទាក់ទងចង់បានខ្សែការពារ Koulibaly រួមទាំងកីឡាករ Alderweireld របស់ Spur ផងដែរ។ បើតាមព័ត៌មានចុងក្រោយបង្អស់បានទម្លាយថា Man UTD បានដាក់កញ្ចប់លុយ ៩០លានផោន (ប្រមាណជា ១១៨លានដុល្លារ) នៅលើតុ ដើម្បីចរចាជាមួយក្លិប Napoli។ ប៉ុន្តែបើយោងតាម Tribal Football បានទម្លាយថា តម្លៃខ្លួនរបស់ Koulibaly មិនក្រោម ១២៩លានផោនឡើយ សម្រាប់ការទិញផ្តាច់កុងត្រា (Buyout Clause) ពីក្លិប Napoli។

យ៉ាងណាមិញគេជឿជាក់ថា សំណើរពីក្លិបបិសាចក្រហមមួយនេះគឺជារឿងពិត ខណៈដែលលោក Aurelio de Laurentiis ប្រធានក្លិប Napoli ធ្លាប់បាននិយាយថា លោកធ្លាប់បដិសេធសំណើរលុយធំមួយចំពោះ Koulibaly កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំមុន។ គួរបញ្ជាក់ថា ប្រសិនបើ Man UTD ពិតជាចំណាយ ៩០លានផោនទៅលើ koulibaly មែននោះ ក្លិប Man UTD នឹងក្លាយជាក្លិបដែលបំបែកកំណត់ត្រាទិញខ្សែការពារថ្លៃបំផុតលើលោក ខណៈដែលបច្ចុប្បន្ននេះ ក្លិបដែលចំណាយលុយទិញខ្សែការពារដែលមានតម្លៃថ្លៃជាងគេលើលោកគឺក្លិប Liverpool ដែលបានចំណាយជាង ៧៥លានផោនទៅលើកីឡាករ Virgil van Dijk។ 

កីឡាករ Toby Alderweireld
កីឡាករ Virgil van Dijk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]