អាមេរិក៖ អស់ពេលជាច្រើនថ្ងៃមកហើយ ដែលគ្រួសារតារាចម្រៀងរបស់លោកព្រាប សុវត្ថិ បានធ្វើដំណើរទៅកាន់ក្រៅប្រទេស ដើម្បីធ្វើការឡើងសម្តែងបង្ហាញទេពកោសល្យ នៅទៅនោះ ដែលមានប្រពន្ធជាទីស្រលាញ់ ទៅតាមថែរក្សាជាមួយផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះគឺជាថ្ងៃកំណើតរបស់កូនប្រុសច្បង សុវត្ថិ មុនីវណ្ណ ដែលទោះបីជាពេលនេះគ្រួសារបស់ពួកគេ កំពុងតែនៅក្រៅប្រទេសដើម្បរកលុយយ៉ាងណាក្តី តែនៅមិនភ្លេចថ្ងៃពិសេសកូនប្រុសជាទីស្រលាញ់របស់ខ្លួននោះដែរ។

ដោយក្នុងនោះ គ្រួសារ និងក្រុមការងាររបស់លោក បានធ្វើការរៀបចំកម្មវិធីពោរពេញដោយភាពរីករាយ ជួបជុំគ្នាយ៉ាងមានក្តីសុខ និងពោរពេញដោយស្នាមញញឹមយ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ ភរិយារបស់តារាប្រុសរូបនេះ បានបង្ហាញក្តីស្រលាញ់ចំពោះកូនរបស់ខ្លួន នៅក្នុងថ្ងៃនេះ ធ្វើឲ្យតារាវ័យក្មេងរូបនេះរំភើបយ៉ាងខ្លាំង។

ទន្ទឹមនឹងសកម្មភាពដ៏មាន សុភមង្គលរបស់ក្រុមគ្រួសារតារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពេញចិត្ត និងរំភើប ចំពោះការផ្តល់ភាពកក់ក្តៅ និងការស្រលាញ់របស់ពួកគេគ្រប់ៗគ្នាតែម្តង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះខាងក្រោមនេះ៖ 

សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ
សុវត្ថិ មុនីវណ្ណ ក្នុងថ្ងៃកំណើត
សុវត្ថិ មុនីវណ្ណ ក្នុងថ្ងៃកំណើត
សុវត្ថិ មុនីវណ្ណ ក្នុងថ្ងៃកំណើត
សុវត្ថិ មុនីវណ្ណ ក្នុងថ្ងៃកំណើត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ