កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ នាង Taeyeon សមាជិកក្រុម SNSD កំពុងតែទទួលបានប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ក្រោយពីចេញ Album ថ្មីជាមួយបទចម្រៀងមានចំណងជើងថា “Four Seasons”។

ដោយឡែក កាលពីថ្មីៗនេះ នាង Taeyeon បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនភ្ញាក់ផ្អើលមែនទែន ក្រោយឃើញវីដេអូឃ្លីបមួយដែលទើបតែបញ្ចេញដោយតារាស្រីរូបនេះ បង្ហាញពីសកម្មភាពរបស់នាង នៅក្នុងកម្មវិធីប្រគំតន្ត្រី S Concert កាលពីឆ្នាំមុន។

ក្នុងនោះដែរ អ្នកគាំទ្រចាប់អារម្មណ៍ថា នាង Taeyeon បានបង្ហាញក្បាច់រាំមួយ ដោយគ្មានភ្លេង ដែលត្រូវអ្នកគាំទ្រចាប់អារម្មណ៍ថាជាក្បាច់រាំក្នុងបទ “Ddu Du Ddu Du” របស់ក្រុមនារីជំនាន់ថ្មី BLACKPINK។

យ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះជា Taeyeon ជាសិស្សច្បង និងជាតារាជើងចាស់មុនក្រុម BLACKPINK ក៏ពិតមែន ប៉ុន្តែនាងក៏អាចជាអ្នកគាំទ្រម្នាក់របស់ក្រុមនេះដែរ ព្រោះថានាងបានបង្ហាញក្បាច់រាំរបស់ក្រុម BLACKPINK បែបនេះ គឺអាចបញ្ជាក់ឲ្យឃើញថា នាង Taeyeon ក៏បានតាមដាន និងចូលចិត្តក្រុម BLACKPINK ផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

Taeyeon
Taeyeon
BLACKPINK
BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]