បរទេស៖ បើអ្នកជាហ្វេនរបស់លោកឈិន ឡុង (Jackie Chan) និងលោក Chris Tucker នោះ អ្នកប្រាកដជាស្គាល់រឿងកំប្លែងដ៏ល្បីមួយដែលពួកគេសម្តែងរួមគ្នា នោះគឺរឿង «Rush Hour»។ «Rush Hour» គឺជារឿងកំប្លែងបែបស៊ើបអង្កេតដ៏ល្បីមួយ ដែលមនុស្សម្នាជាច្រើនគាំទ្រ និងពេញចិត្តគ្រប់ៗគ្នា។ រឿងនេះមានរហូតដល់ទៅ ៣ភាគតៗគ្នា ពោលគឺ រឿង Rush Hour, Rush Hour 2, Rush Hour 3។ 

លោកឈិនឡុង និងលោក Chris Tucker

យ៉ាងណាមិញ សម្រាប់ហ្វេនដែលនិយមតាមដានរឿងនេះ អ្នកអាចនឹងមានសង្ឃឹមមើលរឿង Rush Hour 4 ក្នុងពេលឆាប់ៗខាងមុខនេះ។ ជាក់ស្តែងកាលពីឆ្នាំ២០១៧ និងដើមឆ្នាំមុននេះ ពួកលោកបានបញ្ជាក់ថា ពួកលោកនឹងបន្តសម្តែងរឿង Rush Hour 4 មួយទៀត។

ប៉ុន្តែ នៅពេលប្រកាសនោះ តួឯកសំខាន់ទាំងពីរគឺលោក ឈិន ឡុង និងលោក Chris Tucker មិនបាននៅជាមួយគ្នានោះទេ។ តែអ្វីៗបានផ្លាស់ប្តូរទាំងស្រុងកាលពីពេលថ្មីៗនេះ ព្រោះតែនៅទីបំផុត ពួក លោកទាំងពីរបានបង្ហោះរូបរួមគ្នានៅលើបណ្តាញសង្គម Instagram ដើម្បីអបអរសាទរខួបកំណើត ៦៥ឆ្នាំរបស់លោកឈិន ឡុង។ 

លោកឈិនឡុង និងលោក Chris Tucker

ក្រោយមក ហ្វេនជាច្រើននៅជុំវិញពិភពលោក ពិតជាត្រេកអរ និងរីករាយណាស់ នៅពេលឃើញ ពួកលោកទាំងពីរនៅជាមួយគ្នាបែបនេះ ព្រោះតែពួកលោកខាននៅជាមួយគ្នាបែបនេះជា យូរឆ្នាំមកហើយ ក្រោយពីថតរឿង Rush Hour 3 ចប់។

តែអ្វីដែលធ្វើឱ្យហ្វេនមានសង្ឃឹម និងភ្ញាក់ផ្អើលនោះគឺថានៅលើគណនី Instagram របស់លោក Chris Tucker លោកបានបង្ហោះរូបលោកជាមួយនឹងលោកឈិនឡុង ដោយលើកដៃជា «សញ្ញាលេខ៤»។ ដូច្នេះយើងអាចសន្និដ្ឋានបានថា ពួកលោកកំពុងតែថតរឿងនេះហើយ។ 

លោកឈិនឡុង និងលោក Chris Tucker

យ៉ាងណាមិញ សម្រាប់ពេលបច្ចុប្បន្ននេះ យើងពុំទាន់ទទួលបានសេចក្តីប្រកាសជាផ្លូវការចំពោះកាលបរិច្ឆេទថ្ងៃថតរឿងនេះជាក់លាក់នោះទេ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោកឈិនឡុង និងលោក Chris Tucker
លោកឈិនឡុង និងលោក Chris Tucker
លោកឈិនឡុង និងលោក Chris Tucker
លោកឈិនឡុង និងលោក Chris Tucker
លោកឈិនឡុង និងលោក Chris Tucker
លោកឈិនឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]