ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១១ ខែមេសា នេះផ្ទាល់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកបានប្រារព្ធកម្មវិធីចាប់ឆ្នោតវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់សម្តេច ហ៊ុន សែន ឬ Hun Sen Cup។ ការចាប់ឆ្នោតនេះដែរ ក៏មានការចូលរួមពីលោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិនៃគណៈកម្មការប្រកួតបាល់ទាត់ជាតិ ហៅកាត់ថា (CNCC) ព្រមទាំងវត្តមានរបស់មន្ត្រីនានា និងអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរ។

ការចាប់ឆ្នោតវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់សម្តេចហ៊ុន សែន (រូបភាព៖ CNCC)
ការចាប់ឆ្នោតវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់សម្តេចហ៊ុន សែន (រូបភាព៖ CNCC)

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ Hun Sen Cup វគ្គសន្សំពិន្ទុក្នុងពូល បានបញ្ចប់សព្វគ្រប់កាលពីម្សិលមិញនេះ។ ក្រុមបាល់ទាត់ជម្រើសខេត្តទាំង ១៦ក្រុមក៏បានរកឃើញទៅកាន់វគ្គបន្តផងដែររួមមាន៖ ខេត្តព្រៃវែង ខេត្តកែប ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី ខេត្តកោះកុង ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តរតនគិរី ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តពោធិ៍សាត់ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។

ដោយឡែក បន្ទាប់ពីការចាប់ឆ្នោតចាប់ឆ្នោតវគ្គ ១៦ ក្រុមចុងក្រោយចប់សព្វគ្រប់ កាលវិភាគប្រកួតសម្រាប់វគ្គ ១៦ក្រុមមានដូចតទៅ៖

ថ្ងៃអង្គារ ទី ២៣ ខែមេសា ឆ្នាំ ២០១៩

- ខេត្តសៀមរាប ប្រកួតជាមួយ ខេត្តកំពង់ស្ពឺ វេលាម៉ោង ០៣:០០នាទីរសៀល នៅកីឡដ្ឋានខេត្តសៀមរាប

- ខេត្តកែប ប្រកួតជាមួយ ខេត្តបន្ទាយមានជ័យ វេលាម៉ោង ០៣:០០នាទីរសៀល នៅកីឡដ្ឋានខេត្តកែប

- ខេត្តព្រៃវែង ប្រកួតជាមួយ ខេត្តបាត់ដំបង វេលាម៉ោង ០៣:០០នាទីរសៀល នៅកីឡដ្ឋានខេត្តព្រៃវែង

ថ្ងៃពុធ ទី ២៤ ខែមេសា ឆ្នាំ ២០១៩

- ខេត្តកំពត ប្រកួតជាមួយ ខេត្តមណ្ឌលគិរី វេលាម៉ោង ០៣:០០នាទីរសៀល នៅកីឡដ្ឋានខេត្តកំពត

- ខេត្តកំពង់ធំ ប្រកួតជាមួយ ខេត្តព្រះវិហារ វេលាម៉ោង ០៣:០០នាទីរសៀល នៅកីឡដ្ឋានខេត្តកំពង់ធំ

- ខេត្តត្បូងឃ្មុំ ប្រកួតជាមួយ ខេត្តពោធិ៍សាត់ វេលាម៉ោង ០៣:០០នាទីរសៀល នៅកីឡដ្ឋានខេត្តត្បូងឃ្មុំ

ថ្ងៃព្រហស្បតិ៍ ទី ២៥ ខែមេសា ឆ្នាំ ២០១៩

- ខេត្តកោះកុង ប្រកួតជាមួយ ខេត្តស្វាយរៀង វេលាម៉ោង ០៣:០០នាទីរសៀល នៅកីឡដ្ឋានខេត្តកោះកុង

- ខេត្តរតនៈគិរី ប្រកួតជាមួយ ខេត្តតាកែវ វេលាម៉ោង ០៣:០០នាទីរសៀល នៅកីឡដ្ឋានខេត្តរតនៈគិរី

សូមជម្រាបថា ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយថ្នាក់ខេត្តនេះ នឹងធ្វើឡើងតែ មួយប្រកួតប៉ុណ្ណោះ ដោយមិនមានការប្រកួតជើងទី ២ ឡើយ៕ 

ការចាប់ឆ្នោតវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់សម្តេចហ៊ុន សែន (រូបភាព៖ CNCC)
លទ្ធផលការចាប់ឆ្នោតវគ្គ ១៦ក្រុមចុងក្រោយពានរង្វាន់សម្តេចហ៊ុន សែន (រូបភាព៖ CNCC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]