ភ្នំពេញ៖ តាមរយៈការដាក់សម្ពោធជាផ្លូវការកាលពីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ ក្រុមហ៊ុន សាមសុង បានបញ្ចេញស្មាតហ្វូនជាផ្លូវការរបស់ខ្លួនចំនួន ២ ម៉ូឌែលថ្មីទៀត ដែលស្ថិតក្នុងត្រកូល Galaxy A ហើយដែលម៉ូដែលថ្មីនោះគឺ Samsung Galaxy A70 និង Galaxy A80 ជាមួយនឹងរូបរាង និងលក្ខណៈពិសេសថ្មីៗយ៉ាងទាក់ទាញ និងប្រកបដោយលក្ខណៈសម្បត្តិខ្ពស់ ។ 

ចំណុចពិសេសបំផុតនោះគឺ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A80 បានរចនាមកជាមួយនឹងរូបរាងថ្មី អេក្រង់ធំលាតសន្ធឹង ១០០% និងកាមេរ៉ាជំនាន់ថ្មីពិសេស ដែលផ្តល់គុណភាពយ់ាងខ្ពស់សំរាប់ការ Selfie ក៏ដូចជាការថតរូបធម្មតា ដែលមិនធ្លាប់មានក្នុងខ្សែស្រឡាយត្រកូល A ពីមុនមក។

ចំណែក Samsung Galaxy A70 ក៏បានបង្ហាញខ្លួនជាមួយភាពឆើតឆាយ ស្រោបជាមួយកញ្ចក់ទាំងមុខក្រោយ ថាមពលថ្មខ្លាំងដាច់គេ 4500mAh និងប្រតិបត្តិការជាមួយអង្គប្រតិបត្តិដ៏ខ្លាំងក្លា។ ក្នុងពេលដ៏មហាអស្ចារ្យនេះ កម្មវិធីក៏បានប្រកាសបង្ហាញពីតំណាងផលិតផលជាផ្លូវការរបស់សាមសុងកម្រិតពិភពលោកគឺ កញ្ញាទាំង ៤ នាក់របស់ក្រុមចម្រៀង BLACKPINK ដ៏ល្បីល្បាញរបស់ប្រទេសកូរ៉េ ដែលបានបង្ហាញខ្លួនក៏ដូចជាបង្កើតនូវក្តីរីករាយដល់កម្មវិធីផងដែរ ។

សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុនបានបញ្ជាក់ថាចំពោះវត្តមានស្មាតហ្វូនជំនាន់ថ្មីដ៏អស្ចារ្យស៊េរី Galaxy A70 នឹងធ្វើការដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជានៅចុងខែមេសាឆ្នាំ២០១៩ ខណៈដែល Galaxy A80 នឹងបង្ហាញខ្លួនលើទីផ្សារនៅដំណាច់ ខែឧសភា ឆ្នាំ២០១៩ នេះ។ រីឯតម្លៃវិញក្រុមហ៊ុនសាមសុង មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយនោះទេ ដូច្នេះសូមអតិថិជនរបស់សាមសុងទាំងអស់រង់ចាំតាមដាននៅពេលខាងមុខឆាប់ៗនេះ។

សម្រាប់កម្មវិធីកម្រិតអន្តរជាតិនេះ ពិសេសសម្រាប់ប្រទេសកម្ពុជា យើងក៏មានប្រតិភូជាច្រើននាក់ចូលរូមក្នុងកម្មវិធីផងដែរ ដែលរួមមានអ្នកដែលមានសំណាងឈ្នះពីការជាវផលិតផលសាមសុង Galaxy A30 និង A50 ក្នុងព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ រួមជាមួយហ្វេនរបស់សាមសុងដែលដឹកនាំដោយតំណាងផលិតផលក្រុមហ៊ុនសាមសុងកម្ពុជាគឺកញ្ញា មាន សូនីតា ផងដែរ។

Samsung Galaxy A80

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ យើងនឹងបង្ហាញពីលក្ខណៈសម្បត្តិពិសេសៗរួមទាំងកម្លាំងម៉ាស៊ីននៅខាងក្រោមនេះទាំងអស់គ្នា៖ 
* Samsung Galaxy A70 
- អេក្រង់ធំទំហំ 6.7 អ៊ីញ (ម៉ូតអេក្រង់ Infinity-U Display)
- ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
- កម្រិតបង្ហាញរូបភាព Full HD+
- ស្រោបខ្នងខាងក្រោយដោយ 3D Glasstic
- ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Qualcomm (SM 6150) Octa Core (2.0GHz Dual + 1.7GHz Hexa)
- រ៉េមទំហំ 6GB
- អង្គផ្ទុក 128GB និងអាចបន្ថែមបានរហូតដល់ 512GB
- កាមេរ៉ាខាងមុខ 1 គ្រាប់ ទំហំ 32 មេហ្គាភិចសែល
- កាមេរ៉ាក្រោយ 3 គ្រាប់៖ 32 មេហ្គាភិចសែលជាកាមេរ៉ាគោល + 5 មេហ្គាភិចសែល ជាលេន Ultra Wide + 8 មេហ្គាភិចសែលជា Depth Sensor សម្រាប់ថតព្រាលផ្ទៃខាងក្រោយ
- ថាមពលថ្ម 4500mAh
- ទ្រទ្រង់កម្លាំងសាកថ្មលឿនបាន 25W Super Fast Charging / USB type C
- អាចស្កេនម្រាមដៃនៅលើអេក្រង់បាន
- ដំណើរការដោយ Android 9 Pie
- ស្រោបដោយ One UI និងរួមបញ្ចូលជាមួយមុខងារល្អដូចជា Night Mode ជាដើម
- Galaxy A70 ថ្មីនេះ មានជម្រើស ៤ ពណ៌ សម្រាប់ជ្រើសរើសរួមមាន ពណ៌ខ្មៅពណ៌ស ពណ៌ខៀវ និងពណ៌ Coral។

ពិធីដាក់សម្ពោធជាផ្លូវការកាលពីយប់មិញ

** Samsung Galaxy A80 
- អេក្រង់ធំទំហំ 6.7 អ៊ីញ (ម៉ូតអេក្រង់ New Infinity-Display)
- ប្រើប្រាស់កញ្ចក់ប្រភេទ Super AMOLED
- កម្រិតបង្ហាញរូបភាព Full HD+
- ស្រោបខ្នងខាងក្រោយដោយ 3D Glasstic និងស្រោបស៊ុមជុំវិញដោយលោហៈ(Metal Frame)
- ប្រភេទម៉ាស៊ីនប្រើបន្ទះឈីប Qualcomm (SDM 730G) Octa Core (2.2GHz Dual + 1.7GHz Hexa)
- រ៉េមទំហំ 8GB
- អង្គផ្ទុក 128GB
- កាមេរ៉ាខាងមុខឆ្លាស់ជាមួយនឹងកាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 48 មេហ្គាភិចសែលជាកាមេរ៉ាគោល + 8 មេហ្គាភិចសែល ជាលេន Ultra Wide + 3D Depth
- ថាមពលថ្ម 3700mAh
- ទ្រទ្រង់កម្លាំងសាកថ្មលឿនបាន 25W Super Fast Charging / USB type C
- អាចស្កេនម្រាមដៃនៅលើអេក្រង់បាន
- ដំណើរការដោយ Android 9 Pie ស្រោបដោយ One UI
- Galaxy A80 ថ្មីនេះ មានជម្រើសច្រើនពណ៌សម្រាប់ជ្រើសរើស។

ពិធីដាក់សម្ពោធជាផ្លូវការកាលពីយប់មិញ
ពិធីដាក់សម្ពោធជាផ្លូវការកាលពីយប់មិញ

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232 ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]