សៀមរាប៖ ឆ្នាំនេះខេត្តសៀមរាប មានការរៀបចំកម្មវិធី «សង្ក្រាន្តរៀមរាប » ឡើងធំ និងកក្រើកមិនខុសពីឆ្នាំមុនៗនោះទេ ដើម្បីអបអរថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ជាមួយនឹងការរៀបចំកម្មវិធីពិសេសៗរយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី ១៤/១៥/១៦ ខែមេសា ឆ្នាំ ២០១៩ ។

ក្នុងនោះនឹងមានកម្មវិធីកម្សាន្តសប្បាយបែបវប្បធម៌ប្រពៃណីចម្រុះជាច្រើនមុខដូចជា៖ ការលេងល្បែងប្រជាប្រិយខ្មែរ ការតាំងបង្ហាញម្ហូបអាហារ និងបង្អែមប្រចាំខេត្តសៀមរាប កម្មវិធីភូមិខ្ញុំ និងតោះៗលេងទឹកជាមួយនឹងពាងទឹកពណ៌ចម្រុះប្លែកភ្នែកតាមដងផ្លូវ ការតាំងបង្ហាញនូវក្រមាខ្មែរ និងស្នាដៃផលិតផលសិប្បកម្មស្ត្រីខ្មែរ និងកម្មវិធីជាច្រើនទៀតដើម្បីបង្កើតភាពរីករាយដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ កាន់តែរំភើប និងប្លែកភ្នែក កម្មវិធី « សង្ក្រាន្តសៀមរាប» ក៏មានការដាក់តាំងបង្ហាញជ្រូកយក្ស និងផ្ទាំងរូបភាពអូនអ៊ូកបែបខ្ជូតៗជាច្រើនផ្ទាំងធំៗនៅក្នុងកម្មវិធី ដើម្បីឱ្យប្រជាពលរដ្ឋទូទៅបានថតរូប Selfie កម្សាន្តទុកជាអនុស្សាវរីយ៍ផងដែរ។

ការរៀបចំកម្មវិធីសង្ក្រាន្តសៀមរាប
ការរៀបចំកម្មវិធីសង្ក្រាន្តសៀមរាប
ការរៀបចំកម្មវិធីសង្ក្រាន្តសៀមរាប
ការរៀបចំកម្មវិធីសង្ក្រាន្តសៀមរាប
ការរៀបចំកម្មវិធីសង្ក្រាន្តសៀមរាប
ការរៀបចំកម្មវិធីសង្ក្រាន្តសៀមរាប
ការរៀបចំកម្មវិធីសង្ក្រាន្តសៀមរាប
ការរៀបចំកម្មវិធីសង្ក្រាន្តសៀមរាប
ការរៀបចំកម្មវិធីសង្ក្រាន្តសៀមរាប
ការរៀបចំកម្មវិធីសង្ក្រាន្តសៀមរាប

កាន់តែរំភើប និងរីករាយទ្វេរដងនោះ ពេលយប់វិញក៏មានការប្រគំតន្ត្រីយក្សដ៏ធំ « មហាសង្ក្រាន្ត GANZBERG Uber Concert » ចាប់ពីម៉ោង៦ល្ងាចតទៅផងដែរ នៅក្នុងបរវេណ ផ្សារផាមកុងតឺន័រ ទីរួមខេត្តសៀមរាប ដែលចូលរួមដោយតារាល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនដួងដូចជា៖ ឱក សុគន្ធកញ្ញា ពេជ្រ សោភា ឆន សុវណ្ណរាជ សុខ ស្រីនាង នីកូ សុខ សីឡាលីន សួស វីសា វីឌីណែត Step នី រតនា ឈិន ម៉ានិច្ច ថែល ថៃ គ្រី ថៃពៅ ចំរើន សុភ័ក្រ វណ្ណ ផល្លី និង រ៉េត ស៊ូហ្សាណា ថែមទាំងមានការផ្សាយផ្ទាល់ពីកញ្ចក់ទូរទស្សន៍ហង្សមាស HD TV ថែមទៀត។

មហាសង្ក្រាន្ត GANZBERG Uber Concert

អបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 

ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]