ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា តារាសម្តែងវ័យក្មេង ជី ឈីងលីន ដែលជាប់សាច់ឈាម ជាចៅស្រីរបស់តារាកំប្លែងនាយកុយ បច្ចុប្បន្ននេះនាងបានសាងកេរ្តិ៍ឈ្មោះល្បីមិនធម្មតា នៅក្នុងការងារសិល្បៈ។

ដោយឡែកប្រិយមិត្តភាគច្រើនពិតជាដឹងថា តារាកំប្លែងនាយកុយ ជាតារាមួយរូបដែលទទួលបានការសរសើរពីមហាជនទូទៅជាច្រើន ដោយសារតែការខិតខំប្រឹងប្រែង និងតែងតែយកពេលវេលាជាធំ សុខចិត្តទៅសម្រាកចាំ ដើម្បីសម្តែង។

ស្លឹកឈើមិនជ្រុះឆ្ងាយពីគល់ ពេលនេះតារាសម្តែងវ័យក្មេងបាន បង្ហាញសកម្មភាពបែបនេះ តាមរយៈរូបភាពលេចធ្លាយប៉ុន្មានសន្លឹក។ ដោយក្នុងនោះឃើញថា នាងពិតជាពូកែ ខិតខំធ្វើការ ដោយសុខចិត្តសម្រាកនៅគ្រប់ទីកន្លែង បន្ទាប់ពីធ្វើការហត់។

តាមរយៈសកម្មភាពដ៏ល្អបែបនេះ អ្នកគាំទ្រជាច្រើនពិតជាពេញចិត្តយ៉ាងខ្លាំង ដែលនាងនៅក្មេងប៉ុណ្ណឹងសោះ តែខិតខំធ្វើការរកប្រាក់ដើម្បីគ្រួសារ ជាពិសេសគោរពពេលវេលា ការងារបានយ៉ាងល្អផងដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

នាយកុយ
នាយកុយ សម្រាករង់ចាំសម្តែង
ជី ឈីងលីន
ជី ឈីងលីន
ជី ឈីងលីន សម្រាកពេលធ្វើការហត់
ជី ឈីងលីន សម្រាកពេលធ្វើការហត់
ជី ឈីងលីន សម្រាកពេលធ្វើការហត់
ជី ឈីងលីន សម្រាកពេលធ្វើការហត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជី ឈិងលីន