ចិន៖ តារាចម្រៀងប្រុសជនជាតិចិនJackson Wang ដែលលោកក៏ជាសមាជិកម្នាក់នៅក្នុងក្រុមចម្រៀងកូរ៉េល្បីឈ្មោះ GOT7ផងដែរ ។ Jackson ជាតារាប្រុសមួយរូបដែលមានចរិតរួសរាយរាក់ទាក់ ហើយលោកថែមទាំងមានមិត្តភក្តិជាច្រើននៅក្នុងវិស័យសិល្បៈទៀតផង។

ជាក់ស្តែងពេលថ្មីៗនេះ Jacksonបានចូលរួមនៅក្នុងកម្មវិធី«Chuang!»របស់ស្ថានីយទូរទស្សន៍មួយនៅក្នុងប្រទេសចិន។ នៅក្នុងកម្មវិធីពិធីករ បានសាកសួរពីការងារផ្សេងៗរបស់Jackson រួមទាំងនិយាយដល់រឿងមួយដែលធ្វើឲ្យលោកស្រក់ទឹកភ្នែកកណ្តាលកម្មវិធីតែម្តង។

ដោយJacksonបាននិយាយពីរឿង លោកប៉ារបស់ខ្លួនយ៉ាងដូច្នោះថា « ពេលនេះខ្ញុំក្លាយជាមនុស្សធំជាងមុន ជាមនុស្សដែលទទួលបានភាពជោគជ័យ តែខ្ញុំក៏កាន់ឃ្លាតឆ្ងាយពីប៉ាបន្តិចម្តងៗ។ នៅពេលដែលខ្ញុំអាយុកាន់តែច្រើនទៅទើបដឹងថា ភាពជោគជ័យមិនបានធ្វើឲ្យខ្ញុំមានក្តីសុខនោះទេ។ ខ្ញុំគិតថាខ្ញុំមិនដែលមានពេលវេលាគ្រប់គ្រាន់នៅជាមួយលោកប៉ាឡើយ»។

ក្រោយពីដឹងរឿងនៅក្នុងចិត្តរបស់Jackson ហ្វេនៗទាំងអស់បាននាំគ្នាផ្តល់កម្លាំងចិត្តដល់លោកដោយភ្ជាប់ជាមួយHashtag #ShouldStarHavePrivateTime ដែលមានន័យថា «តារាគួរតែមានពេលផ្ទាល់ខ្លួន»។

ជាការពិតណាស់ប្រិយមិត្តបានជ្រាបរួចមកហើយថាតារាចម្រៀងកូរ៉េភាគច្រើនតែងតែមានការងារច្រើនរាប់មិនអស់ និងមានការហាត់សមផ្សេងៗដែលធ្វើឲ្យពួកគេស្ទើរតែគ្មានពេលត្រលប់ជួបជុំគ្រួសារ៕

សូមទស្សនារូបភាពខាងក្រោម

Jackson Wang
Jackson Wang
Jackson Wangនៅក្នុងកម្មវិធី
Jackson Wangនៅក្នុងកម្មវិធី
Jackson Wangនៅក្នុងកម្មវិធី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]