បរទេស៖ លទ្ធផលការប្រកួត UEFA Champions League វគ្គ ៨ក្រុមចុងក្រោយទាំង ២គូ អាចនិយាយបានថាជាលទ្ធផលដ៏តានតឹងបំផុតរវាងក្រុមទាំង ៤ នៅជើងទី២។ ក្រុមអ្នកមានបុណ្យ Barcelona បានធ្វើដំណើរវែងឆ្ងាយពីទឹកដីអេស្ប៉ាញ បានត្រឹមតែអរគុណសំណាងតែប៉ុណ្ណោះ សម្រាប់លទ្ធផល ១-០ កាលពីយប់មិញ។ Barcelona បានព្យាយាមសម្រុក និងធ្វើការគ្រប់គ្រងស្ថានការណ៍ទៅលើបិសាចក្រហម ប៉ុន្តែហាក់ដូចជាមិនអាចធ្វើអ្វីបានឡើយ ទៅលើក្រុមដែលមានមូលដ្ឋាននៅទីក្រុង Manchester មួយនេះ។ យ៉ាងណាមិញ Barcelona ក៏មានសំណាងជាង Man UTD ដែរ បន្ទាប់ពីខ្សែការពារ Luke Shaw បានភ្លាត់ស្នៀតធ្វើឱ្យបាល់ចូលទីខ្លួនឯងនៅនាទីទី ១២ ដែលជាគ្រាប់ជ័យជម្នះសម្រាប់ Barcelona នាជើងទី១ តែម្តង។

ប៉ុន្តែទោះជាបែបណាក្តី លទ្ធផល ១-០ នេះ នៅតែជាក្តីសង្ឃឹមសម្រាប់ Man UTD ក្នុងការធ្វើដំណើរទៅកាន់ទឹកដី Camp Nou វិញ នៅថ្ងៃទី ១៧ ខែមេសាខាងមុខនេះ។ 

ការប្រកួតរវាង Man UTD និង Barcelona
ការប្រកួតរវាង Man UTD និង Barcelona
ការប្រកួតរវាង Man UTD និង Barcelona

ដោយឡែក ការប្រកួតមួយគូទៀតរវាង Ajax និង Juventus ក៏មានលទ្ធផលតានតឹងមិនខុសពីគូផ្សេងទៀតផងដែរ។ ក្រុម Ajax បានបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ក្រុម Juventus ដែលធ្វើដំណើរវែងឆ្ងាយទៅតាំងពីអ៊ីតាលី។ ក្រុមភ្ញៀវ ហាក់មានទំនុកចិត្តជាងក្រុមម្ចាស់ផ្ទះ បន្ទាប់ពីបាននាំមុខបណ្តោះអាសន្ននៅនាទីទី ៤៥ដោយគ្រាប់បាល់របស់ Cristiano Ronaldo ដែលទើបតែជាសះស្បើយពីរបួស និងបង្ហាញខ្លួនក្នុងប្រកួតនេះ។ យ៉ាងណាក្តី Ajax ក៏បានវាយបកមកវិញ និងតាមស្មើភ្លាមៗជូនក្រុមអ្នកគាំទ្ររបស់ខ្លួននៅកីឡដ្ឋាននៅនាទីទី ៤៦ ដោយកីឡាករ David Neres។ ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមស្មើគ្នា ១-១។

គួរបញ្ជាក់ថា Juventus នឹងត្រូវបើកទ្វារកីឡដ្ឋាន Allianz Stadium របស់ខ្លួនស្វាគមន៍ក្រុម Ajax វិញម្តង នាថ្ងៃទី ១៧ ខែមេសា វេលាម៉ោង ០២:០០ទៀបភ្លឺ៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖ 

ការប្រកួតរវាង Ajax និង Juventus
ការប្រកួតរវាង Ajax និង Juventus
ការប្រកួតរវាង Ajax និង Juventus

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]