កំពង់ស្ពឺ៖ ស្ត្រីម្នាក់ដែលមានមុខរបរជាអ្នកលក់ទឹកអំពៅនៅបេនឡានផ្សារកំពង់ស្ពឺ មានសំណាងបានឈ្នះរង្វាន់ធំនូវទឹកប្រាក់ចំនួន១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់។

សម្រាប់ស្ត្រីដែលមានសំំណាងខាងលើនេះមានឈ្មោះ ខាត់ ចាន់ណារី អាយុ៣១ឆ្នាំ មានអាសយដ្ឋាននៅ ភូមិពាណិជ្ជកម្ម សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ថ្លែងប្រាប់ក្រុមការងារដែលបានចុះប្រគល់រង្វាន់ធំដល់លំនៅដ្ឋានដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ អ្នកនាង ខាត់ ចាន់ណារី បានរៀបរាប់ប្រាប់ឱ្យដឹងថា ៖ 

«បើទោះជាអ្នកនាងជាអ្នកលក់ទឹកអំពៅ ប៉ុន្តែជាទម្លាប់អ្នកនាង តែងចូលចិត្ត ទទួលទានតែបៃតង អ៊ីឈីតាន់ ជាប្រចាំ ព្រោះមានរសជាតិឆ្ងាញ់។ ដោយឡែកកាលពីចុងសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីលក់ទឹកអំពៅឱ្យអតិថិជនរបស់ខ្លួនរួចហើយ អ្នកនាងបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ពីអ្នកលក់ដែលជាដេប៉ូចែកចាយបន្ត នៅក្នុងផ្សារខេត្តកំពង់ស្ពឺទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់ ១០០លានរៀល នៅក្នុងគម្របដបតែម្ដង »។
អ្នកលក់ទឹកអំពៅម្នាក់ នៅផ្សារកំពង់ស្ពឺ ឈ្នះរង្វាន់១០០លានរៀល

ភ្លាមនោះអ្នកនាងពិតជាមានអារម្មណ៍រំភើបខ្លាំងមែនទែន ហើយក៏បានស្រែកប្រាប់អ្នកដែលនៅក្បែរ មកចោមរោមមើល រួមជាមួយនឹងទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមានស្រាប់នៅនឹងគម្របដប។

អ្នកនាងបានបញ្ជាក់ទាំងអារម្មណ៍រំជើបរំជួលទៀតថា តាំងពីមុនមកអ្នកនាងមិនធ្លាប់នឹកគិតថា អាចមានលុយច្រើនសន្ធឹកសន្ធាប់ដូច្នេះនោះទេ ប៉ុន្តែពេលនេះ តែបៃតង អ៊ីឈីតាន់ បានធ្វើឱ្យជីវិត និងក្រុមគ្រួសាររបស់អ្នកនាងមានភាពល្អប្រសើរហើយ។ 

អ្នកលក់ទឹកអំពៅម្នាក់ នៅផ្សារកំពង់ស្ពឺ ឈ្នះរង្វាន់១០០លានរៀល

ក្រោយពីទទួលបានលុយរង្វាន់ធំ ១០០លានរៀល អ្នកនាងនឹងយកមួយចំនួនសង់ផ្ទះសម្រាប់ស្នាក់នៅឱ្យបានសមរម្យ ហើយទុកមួយចំណែកទៀត ពង្រីកមុខរបរបន្ថែម ដើម្បីទ្រទ្រង់ជីវភាពទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា សម្រាប់រដូវកាលទី៣ ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន តែបៃតង អ៊ីឈីតាន់ បានបង្កើនរង្វាន់ធំនូវចំនួនទឹកប្រាក់ ១០០លានរៀល រហូតដល់ ៧០រង្វាន់ ម៉ូតូ ScoopyI ចំនួន៧០រង្វាន់ ទូរស័ព្ទ Iphone Xs ចំនួន៧០រង្វាន់ រួមជាមួយនឹងរង្វាន់ Free តែបៃតងអ៊ីឈីតាន់ រាប់លានរង្វាន់ទៀត។ រួសរាន់ឡើង អ្នកដែលមានសំណាងបានក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក ៕ 

អ្នកលក់ទឹកអំពៅម្នាក់ នៅផ្សារកំពង់ស្ពឺ ឈ្នះរង្វាន់១០០លានរៀល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]