កូរ៉េ៖ ក្រោយពីតារាសម្តែង ដ៏មានប្រជាប្រិយភាព អ្នកនាង Newclear ស្ងាត់ពីការងារសិល្បៈមួយរយៈ ឃើញថាមហាជន ក៏ដូចជាអ្នកគាំទ្ររបស់នាង ក៏បាននាំគ្នាងាកមកចាប់អារម្មណ៍ពីជីវិតគ្រួសារ ដ៏មានសុភមង្គលរបស់នាង ក្រោមការទទួលបានភាពកក់ក្តៅពីស្វាមី។

គ្រួសារដ៏មានសុភមង្គលមួយនេះ ក៏បានធ្វើឲ្យមហាជនជាច្រើនតែងតែលួចសរសើរដល់ពួកគេគ្រប់គ្នា ដែលគ្រប់ពេលពួកគេតែងតែរកក្តីសុខ និងភាពរីករាយជូនគ្រួសារជានិច្ច។ ជាក់ស្តែង នាពេលថ្មីៗនេះដែរ អ្នកម្តាយលោកឪពុកសម័យថ្មីៗរូបនេះ ក៏បាននាំគ្នា ចេញដើរលេងនៅក្រៅប្រទេសជាលើកដំបូង ជាមួយនឹងកូនប្រុសសំណព្វ ដែលមានអាយុទើបតែប៉ុន្មានខែប៉ុណ្ណោះ។

ដោយក្នុងនោះ Newclaear បានទៅដើរលេងកម្សាន្ត ជាលក្ខណៈគ្រួសារ ដែលបានជ្រើសរើសប្រទេសកូរ៉េ សម្រាប់ការធ្វើដំណើរដើរលេងជាមួយកូនប្រុសរបស់ខ្លួនជាលើកដំបូង មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានបង្ហាញ សកម្មភាពយ៉ាងមានសុភមង្គលបំផុត នៅក្នុងរូបភាពជាច្រើនសន្លឹកផងដែរ។

បន្ទាប់ពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនពិតជាសប្បាយ និងរំភើបចិត្តចំពោះពួកគេ ដែលតែងតែមានសុភមង្គល សម្រាប់គ្រួសារគ្រប់ពេល ទោះបីជានាង និងស្វាមីមានភារកិច្ចរៀងៗខ្លួន ត្រូវបំពេញយ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

Newclear និងស្វាមី
ស្វាមី​​ និងកូនប្រុស​ Newclear
គ្រួសារNewclear
Newclear​ និងកូនប្រុស
គ្រួសារNewclear
Newclear និងកូនប្រុស
Newclear និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]