រាជធានីភ្នំពេញ ៖ ភ្លើងស្នេហ៍ប្រចណ្ឌបាន ដុតរោលបេះដូងស្ត្រីជាប្រពន្ធ និងកូនប្រុស២នាក់ឱ្យលើកដៃ ប្រើអំពើហិង្សាវាយ និងកាប់ចាក់ស្ត្រីម្នាក់ទៀត ដែលគេអះអាងថា ជាស្រីស្នេហ៍របស់ប្តី ឬឪពុកបណ្តាល ឱ្យមានរបួសស្នាម និងស្ទើរផុតជីវិត បើកុំបាននាំទៅដល់ប្រទេសវៀតណាម ។ តែទោះជាយ៉ាងណាជន បង្កពោលគឺប្រពន្ធស្របច្បាប់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យទទួលទោសតាមអំពើដែលគេបានប្រព្រឹត្ត ។

គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៣០ មករា ២០១៣ ក្នុងផ្ទះលេខ៩៣អឺ២ហ្សិត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ស្ត្រីដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះប៉ាក យីវ អាយុ៦០ឆ្នាំ ជាជនជាតិវៀតណាម មានប្តីឈ្មោះសុខ ផាត អាយុ៦២ឆ្នាំ ជនជាតិវៀតណាម ជាអ្នកបើកបររថយន្ត ដឹកទំនិញលក់ឱ្យម៉ូយ និងមានអាសយដ្ឋានស្នាក់នៅភូមិឌួង ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកស្ត្រីរងគ្រោះ ដែលគេដឹងឮគ្រប់គ្នាថា ជាស្រីស្នេហ៍លោកសុខ ផាត ឈ្មោះសុខ បុប្ផា ហៅឃាង អាយុ៣០ឆ្នាំ ជាជនជាតិវៀតណាមដូចគ្នា និងមានអាសយដ្ឋានស្នាក់នៅផ្ទះកើតហេតុខាងលើ ។ អង្គហេតុបណ្តាលឱ្យឈានទៅដល់ការឃាត់ខ្លួនស្ត្រីម្នាក់នេះ ត្រូវបានសមត្ថកិច្ចឱ្យដឹងថា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ មករា បុរសឈ្មោះសុខ ផាត បានបើករថយន្តទៅជួបស្រីស្នេហ៍នៅផ្ទះរបស់នាង ស្របពេលនោះប្រពន្ធ និងកូនប្រុស២នាក់បានលួចតាមប្រកិតពីក្រោយ ហើយក៏ឃើញនិងទាន់ប្តី ឬឪពុកកំពុងសាសងជាមួយនឹងស្រីស្នេហ៍លួចលាក់ ៕





បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]