បាត់ដំបង៖ ថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែកៀកខិតជិតមកដល់ហើយ សម្រាប់ កម្មវិធីដ៏កក្រើក «សង្ក្រាន្តបាត់ដំបង» ក៏កំពុងតែរៀបចំញាប់ដៃញាប់ជើងតុបតែងកម្មវិធី ដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមលេងកម្សាន្តជាមួយកម្មវិធីសប្បាយៗជាច្រើនមុខរាប់មិនអស់។

ការរៀបចំ សង្ក្រាន្តបាត់ដំបង
ការរៀបចំ សង្ក្រាន្តបាត់ដំបង
ការរៀបចំ សង្ក្រាន្តបាត់ដំបង

នៅក្នុងនោះ តំបន់ត្រជាក់ចិត្ត ក៏មានកម្មវិធីកាន់តែពិសេសអស្ចារ្យចាប់ពីម៉ោង ២រសៀលតទៅ ដោយមិនត្រឹមតែមានឆាកតន្ត្រីចង្វាក់ EDM ញាក់កន្ត្រាក់អារម្មណ៍រាំសប្បាយជាមួយ DJ ល្បីៗ និងការលេងបាញ់ទឹកតាមប្រពៃណីអ្នកបាត់ដំបងប៉ុណ្ណោះទេ តែឆ្នាំនេះថែមទាំងមានម៉ាស៊ីនបាញ់ពពុះសាប៊ូឈុតធំ ដឹងតែសប្បាយជាងឆ្នាំមុនៗទៅទៀត។

រៀបចំឩបករណ៍កម្សាន្តតំបន់ត្រជាក់ចិត្ត
រៀបចំឩបករណ៍កម្សាន្តតំបន់ត្រជាក់ចិត្ត
រៀបចំឩបករណ៍កម្សាន្តតំបន់ត្រជាក់ចិត្ត
កម្សាន្តតំបន់ត្រជាក់ចិត្ត
កម្សាន្តតំបន់ត្រជាក់ចិត្ត
កម្សាន្តតំបន់ត្រជាក់ចិត្ត
កម្សាន្តតំបន់ត្រជាក់ចិត្ត
កម្សាន្តតំបន់ត្រជាក់ចិត្ត
កម្សាន្តតំបន់ត្រជាក់ចិត្ត

ពិសេសអ្វីដែលមិនអាចខកខានបាននោះ យប់ឡើងក៏មានការប្រគំតន្ត្រីពិសេសខ្នាតយក្ស « សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert » ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ GANZBERG ផងដែរ ដែលញ៉ាំងបរិយកាសឱ្យកាន់តែរីករាយទ្វេរដង ដោយមានការចូលរួមដោយតារាល្បីៗប្រចាំស្រុកខ្មែរជាច្រើនដួងដូចជា៖ លោក ឆាយ វីរយុទ្ធ កញ្ញា សុខពិសី អ៊ីវ៉ា ខាន់ ជេម ជី ដេវីត ទេព បូព្រឹក្ស យូវី ចឺម រ៉ាប៊ី វីរនិច្ច និងបេប៊ី ថែមទាំងមានការផ្សាយបន្តផ្ទាល់ចេញពីទូរទស្សន៍៣ធំៗព្រមៗគ្នាដូចជា៖ CTN Nice TV និង CNC ទៀតផង។

សង្ក្រាន្តបាត់ដំបង GANZBERG Uber Concert

សូមចូលរួមអបអរសារទរ ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩ និងឈ្នះពានរង្វាន់ស្រាបៀរគុណភាពខ្ពស់បំផុតលំដាប់អន្តរជាតិពី Monde selection៕ 

ស្រាបៀរហ្គេនស៍បឺគ ឈ្នះមេដាយមាសកម្រិតពិភពលោក ៣ឆ្នាំផ្ទួនៗ ២០១៧ ២០១៨ ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]