កូរ៉េខាងត្បូង៖ ប្រិយមិត្ត ប្រហែលជាបានស្គាល់ ពីតារាសម្តែងស្រី Ham So Won ដែលកាលពីមួយរយៈមុន រូបនាង បានចូលរោងការជាមួយនឹង ប្រុសក្មេង ដែលមានវ័យខុសគ្នាដាច់ជាមួយនឹងនាង ទៅដល់១៨ឆ្នាំ។

បើទោះបីជា គម្លាតនៃអាយុរបស់តារាស្រីរូបនេះ និងស្វាមីក្មេង ខុសគ្នាប៉ុណ្ណាក៏ដោយ ក៏រូបនាង មិនខ្វាយខ្វល់ និងកាន់តែបង្កើនក្តីស្រលាញ់រឹតតែខ្លាំង។ ជាពិសេស កាលពីថ្មីៗនេះដែរ រូបនាង ក៏បានសម្រាលកូនដំបូង យ៉ាងមានសុវត្ថិភាព ជាមួយនឹងការមើលថែពេញទី ពីសំណាក់ស្វាមីរបស់នាង។

ក្នុងនោះ នាង Ham So Won ក៏បានបង្ហាញរូបថតជាច្រើនសន្លឹក ពីជីវិតគ្រួសារតូចរបស់នាង នៅក្នុងបណ្តាញសង្គម ជាមួយនឹង ការស្លៀកឈុតប្រពៃណីកូរ៉េ ទាំងអស់គ្នាតែម្តង។ ជាពិសេស បើងាកមើលមុខមាត់កូនដំបូងរបស់នាង ក៏មានមុខស្រដៀងនាង និង ស្វាមីដែរ គ្មានខុសគ្នាអ្វីប៉ុន្មានទេ។

មិនតែប៉ុណ្ណោះ ទង្វើស្វាមីអ្នកនាង ក៏បានប្រែទៅជាមនុស្សចាស់ទុំជាងមុនផងដែរ ដោយលោកតែងតែយកពេល សម្រាកពីការងារសិល្បៈ មកមើលថែ នាង និង កូន ដើម្បីជួយសម្រាលទៅដល់ទុក្ខលំបាក របស់ប្រពន្ធ។ ដោយសារតែបែបនេះហើយ បានធ្វើឲ្យ អ្នកគាំទ្រ សរសើរថា ពីស្វាមីអ្នកនាង បើទោះបីជា រូបលោក ស្ថិតក្នុងវ័យក្មេង ជាវ័យពោរពេញទៅដោយ ភាពសប្បាយក៏ដោយ តែរូបលោក សុខចិត្តបោះបង់ និងសាងជីវិតគូ ជាមួយនឹងប្រពន្ធអាយុច្រើនជាងខ្លួន។ ហើយទង្វើរបស់លោក ក៏អាចបង្ហាញថា ការស្រលាញ់គ្នា ខុសអាយុ មិនមែនជាបញ្ហាអ្វីនោះទេ សំខាន់ ស្ថិតលើ បេះដូង និង ភាពស្មោះត្រង់គ្នាតែប៉ុណ្ណោះ៕

ទៅមើលជីវិតគូរបស់ អ្នកនាង Ham So Won និងស្វាមីក្មេងទាំងអស់គ្នា៖

តារាសម្តែងស្រី Ham So Won និងស្វាមី
តារាសម្តែងស្រី Ham So Won និងស្វាមី
តារាសម្តែងស្រី Ham So Won និងស្វាមី
ស្វាមីនាង
កូនរបស់នាង
កូនរបស់នាង
កូនរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]