ខេត្តកំពង់ចាម ៖ កូនស្រី​របស់​ស្ត្រី​​រង​គ្រោះ​ឈ្មោះ ស្តើង ច​ន្ថា អាយុ​២៤​ឆ្នាំ បាន​ប្រាប់​ឲ្យ​ដឹង​ថា ឪពុក​របស់​នាង​​ឈ្មោះ ស្តើង ទុ​យ គឺជា​ប្តី​ទី​២​បាន​ស្លាប់​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​បាន​បន្សល់​កូន​ទាំងអស់​ចំនួន​៥​នាក់ ​រួម​ទាំង​កូន​ប្តី​ទី​១​ម្នាក់​ផង ។

ម្តាយ​នាង​ឈ្មោះ វង្ស អូន អាយុ​៥៦​ឆ្នាំ(ស្ត្រីត្រូវគេកាត់ក្បាល) បាន​ ​ក្លាយទៅជា​ស្ត្រី​មេ​ម៉ាយ​និង​មាន​ជីវភាព​ខ្វះខាត ។ គួររំលឹកថា ៖ សម្រេច​ឃុំ​ឪពុក​-​កូន​ដាក់​គុក…​ខណៈ​រក​​ក្បាល​សពយាយនិងចៅ អត់ទាន់​ឃើញកូន​អ្នក​រង​គ្រោះ​ឈ្មោះស្តើង ច​ន្ថា ​ប្រាប់​បន្តទៀត​​ថា ដំបូង​មិន​បានដឹង​ថា ម្តាយ​មាន​ទាក់ទង​ជាមួយនឹង​បុរស​ឈ្មោះ ខេ​ង(ជនសង្ស័យ) រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​នោះ​ទេ ។

លុះ​មក​ដល់​ចុង​ក្រោយ​ ក្នុង​អំឡុង​១ ​ទៅ​២​ឆ្នាំ​មុន ទើប​ដឹង​ថា ​បុរស​ចំណាស់​ឈ្មោះ ខេ​ង ឧស្សាហ៍មក​លេង​ផ្ទះ​ដែល​នាង​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក ហើយ​ក៏​មិន​ហ៊ាន​សួរនាំ​ម្តាយ​ដែរ ។

ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​៣ មេ​សា ២០១៩ បងស្រី​ឈ្មោះ ថន បាន​មក​ដល់​ផ្ទះ ​បាត់​ម្តាយ​មិនឃើញ ហើយ​ផ្ទះ​ចាក់សោ​ទៀត លុះ​ដើរ​រក​អស់ចិត្ត​មិនឃើញ​ ក៏​បាន​ទូរស័ព្ទ​ហៅ​នាង​និង​ប្តី​ ឲ្យ​មក​តាម​ជួយ​រក ទីបំផុត​បាន​រក​ឃើញ​នៅ​ក្នុង​ដីចំការ​ស្វាយចន្ទីស្លាប់​ជាមួយ​ចៅស្រី​ដែល​ជា​កូន​របស់​នាង ត្រូវ​ឃាតករ​កាត់​ក្បាល​យក​ទៅ​បាត់ ។ ពេល​នោះ​ មនុស្ស​រាប់​សិប​នាក់​ក៏​ចូលរួម​តាម​រក ហើយ​ក៏​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ផង​ដែរ ។ ដោយ​​មានការ​ខ្លាច​ចំពោះ​សព​អត់​ក្បាល​ អ្នក​ភូមិ​បាន​ស្នើ​សុំ​ឲ្យ​នាង​រុះរើ​ជញ្ជាំង​ផ្ទះ​២​ផ្ទាំង ​គឺ​ខាង​មុខ​និង​ចំហៀង​​ចេញ ។

ដោយឡែក កូនស្រី​ច្បង​ថា ​ម្តាយ​ធ្លាប់​ប្រាប់​ពី​ការ​ស្រឡាញ់​ប្តី​គេ អ្នកស្រី​ស្តើង ថន អាយុ​៣៥​ឆ្នាំ ជា​កូន​អ្នក​រង​គ្រោះ​បាន​ប្រាប់​​ដែរ​ថា នៅ​ថ្ងៃ​ទី​៣១ មីនា ២០១៩ គាត់​បាន​មក​ពី​ភ្នំពេញ​ ដើម្បី​មក​លេង​ម្តាយ​នៅ​ស្រុក​កំណើត​ក្នុងភូមិ​ត្រពាំង​បឹង ស្រប​ពេល​ដែល​មក​ដល់​ផ្ទះ​ក្រោយ​​ពី​ម្តាយ​ឈ្មោះ វង្ស អូន ដឹង​ថា ​កូន​មក​ដល់​នោះ ក៏​បាន​ជិះ​កង់​១​គ្រឿង ឌុ​ប​ចៅស្រី​តូច​ឈ្មោះ សា​វឿ​ន មក​លេង​ហើយ​ម្តាយ​ ក៏​បាន​ដំណាល​រឿង​ប្រាប់​ថា «​គាត់​ពិបាកចិត្ត ​ដោយ​បាន​ស្រឡាញ់​ប្តី​គេ​ឈ្មោះ ខេ​ង នៅ​ភូមិ​ជាមួយ​គ្នា​» គាត់​រៀបរាប់​ទាំង​មាន​ទឹកមុខ​ស្រងូតស្រងាត់ តែ​ក៏​មិន​ហ៊ាន​សួរនាំ​ម្តាយ​បន្ត​ទៀត​ខ្លាច​គាត់​យំ ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]