ភ្នំពេញ: ពិធីការិនី ដែលសម្បូរទៅដោយ វោហាស័ព្ទ កញ្ញា សុភ័ក្រ កុសុម៉ា ហាក់បីដូចជាឡើងកូដខ្លាំង ក្នុងឆ្នាំនេះ។ នាង ត្រូវបានគេ ទទួលស្គាល់តាមរយៈ សម្ដី និង កាយវិការដ៏ កំប្លុកកំប្លែង ទាំងក្នុង និង ក្រៅឆាក ផ្ទាល់តែម្ដង។

ក្រៅពីអាជីព ជាពិធីការិនី កុសុម៉ា មានជំនាញជាច្រើនទៀត ដូចជា តារាសម្ដែង បែបឈុតឆាកកំប្លែង តាមបណ្ដាខ្សែភាពយន្ត ទាំងរឿងភាគតាមទូរទស្សន៏ និង រោងកុននានាផងដែរ។

អ្វីដែលសំខាន់់ ថ្មីៗនេះ សុភ័ក្រ កុសុម៉ា បានធ្វើឲ្យបណ្ដាហ្វេនៗ របស់នាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានបង្ហោះនូវ រូបភាពមួយសន្លឹកដែល រូបនាងផ្ទាល់បានតែងខ្លួនត្រាប់តាម តារាចម្រៀងបរទេស ដ៏ល្បី Rihanna។ លើសពីនេះ នាងបាន សរសេរសារថា “ មើលតាមការគួរ តើអ្នកណាយកស្ទាយ៍តាមអ្នកណា ស្រីណា គាត់រៀនមួយខ្ញុំតាំងក្មេង តែបែកយូរដោយសារ យាយ គាត់ ធានា គាត់ ទៅនៅស្គន់ ហើយបានទៅអាមេរិច លូវជួបគាត់ម្តងទៀត គាត់យកស្ទាយ៍ តាមអូនបណ្តោយ “។

តាមន័យនេះ នាងចង់ថា Rihanna ដែលជាតារាល្បីទូទាំងពិភពលោក យកស្ទាយ៍ធ្វើខ្លួនតាមនាង ទៅវិញ ជាហេតុធ្វើឲ្យ មហាជនឃើញហើយ ទប់សំណើច ចំពោះអ្វីដែលពួកគេ បានឃើញ មិនបាន៕ 

កញ្ញា សុភ័ក្រ កុសុម៉ា​ និង Rihanna
កញ្ញា សុភ័ក្រ កុសុម៉ា​ និង Rihanna
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា
កញ្ញា សុភ័ក្រ កុសុម៉ា​ ពេលទៅលំហែ នៅសមុទ្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុភ័ក្រ កុសុម៉ា