ចង់សម្រកទម្ងន់វាមិនមែនជារឿងងាយនោះទេ ប្រសិនជាអ្នកគ្មានវិធានការណ៍ច្បាស់លាស់ និងគ្រប់គ្រងការទទួលទានឱ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងនេះក្តីមានរូបមន្តជាច្រើនទាំងគន្លឹះហាត់ប្រាណសម្រកទម្ងន់ និងភេសជ្ជៈជាច្រើនមុខផ្សេងៗទៀតក៏អាចជួយដល់ការសម្រកទម្ងន់បានផងដែរ ប្រសិនជាអ្នកព្យាយាមអនុវត្ត។

ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីភេសជ្ជៈងាយៗទាំង៦មុខ អាចជួយសម្រកទម្ងន់ កម្ចាត់ខ្លាញ់ក្បាលពោះ ថែមទាំងជួយឱ្យគេងលក់ស្រួលរាល់យប់ផងដែរ ដោយមានដូចជា៖

១. ទឹកធម្មតា

ការទទួលទានទឹកធម្មតាឱ្យបានច្រើនក្នុងមួយថ្ងៃៗ អាចជួយធ្វើឱ្យអ្នកមានសុខភាពល្អ ថែមទាំងជួយដល់ការសម្រកទម្ងន់ និងកាត់ខ្លាញ់ក្បាលពោះផងដែរ។ ដោយការទួលទានទឹកមិនត្រឹមតែជួយឱ្យអ្នកអាចកាត់បន្ថយចំណង់អាហារនោះទេ តែតាមរយៈការសិក្សាបានរកឃើញថា ការទទួលទានទឹកអាចជម្រុញដល់ការដុតជាតិខ្លាញ់កាឡូរីបានយ៉ាងប្រសើរទៀតផង។

ទឹកធម្មតា

២. ទឹកក្រូចឆ្មារសម្បកលឿង (ឬក្រូចឆ្មារធម្មតា)

ទឹកក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតា មានសារធាតុលាងសម្អាតពីធម្មជាតិ ដែលអាចជួយកម្ចាត់ក្បាលពោះបានយ៉ាងល្អ។ នោះក៏ដោយសារតែវីតាមីន C ពីពពួកក្រូចឆ្មារ អាចជួយដុតជាតិខ្លាញ់បានយ៉ាងល្អ ថែមទាំងធ្វើឱ្យជាតិខ្លាញ់បង្កើតជាថាមពកទាំងអស់មិនឱ្យសេសសល់ក្នុងរាងកាយបង្កឱ្យធាត់ឡើយ។

ទឹកក្រូចឆ្មារសម្បកលឿង (ឬក្រូចឆ្មារធម្មតា)

៣. ទឹកតាសក់

ផ្លែតាសក់មានផ្ទុកជាតិទឹក និងកាកសរសៃយ៉ាងច្រើនលើសលប់ដែលអាចជួយកម្ចាត់ខ្លាញ់កាឡូរីក្នុងរាងកាយ ថែមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អបានល្អផងដែរ ។ នៅក្នុងនោះការសិក្សាក៏បានបង្ហាញដែរថា ការទទួលទានអាហារដែលមានជាតិទឹកច្រើនអាចជួយកាត់ជាតិខ្លាញ់ក្បាលនោះ និងជួយសម្រកទម្ងន់ទៀតផង។

ទឹកតាសក់

៤. ទឹកខ្ញី

ខ្ញីគឺជាអាហារដែលអាចជួយកាត់បន្ថយចំណង់ទទួលទានផ្តេសផ្តាសបាន ថែមទាំងអាចជួយកម្រិតជាតិស្ករក្នុងឈាម និងជាតិខ្លាញ់កូឡេស្តឺរ៉លឱ្យមានតុល្យភាពល្អផងដែរ។ បន្ថែមពីនោះ ខ្ញីថែមទាំងអាចជួយកាត់បន្ថយអរម៉ូនស្ត្រេសដែលបណ្តាលឱ្យធាត់ និងជម្រុញថាមពលរាងកាយទៀតផង។

ទឹកខ្ញី

៥. ទឹកប្រទាលកន្ទុយក្រពើ

ទឹកប្រទាលកន្ទុយក្រពើអាចជួយឱ្យអ្នកបន្ទោរបង់បានស្រួល និងទៀងទាត់ ហើយវាក៏ជាមូលហេតុដែលធ្វើឱ្យក្បាលពោះរបស់អ្នករាបស្មើ និងមិនហើមប៉ោងដុះក្បាលពោះដូចមុនដែរ។ជាពិសេសក៏ទទួលទានទឹកប្រទាលកន្ទុយក្រពើថែមទាំងអាចជួយព្យាបាលបញ្ហាទល់លាមកទៀតផង។

ទឹកប្រទាលកន្ទុយក្រពើ

៦. ជីរវ៉ាន់ស៊ុយ ឬជីរវ៉ាន់ស៊ុយបារាំង

ទាំងជីរវ៉ាន់ស៊ុយ និងជីរវ៉ាន់ស៊ុយបារាំង សុទ្ធតែមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម វីតាមីន និងរ៉ែសំខាន់ៗដែលមានប្រយោជន៍ដល់ប្រព័ន្ធរំលាយអាហារ និងក្រពះពោះវៀន។ សារធាតុសំខាន់ៗនៅក្នុងជីរទាំងនេះ ថែមទាំងត្រូវបានប្រើជាថ្នាំបំបាត់ការរលាកផ្សេងៗក្នុងរាងកាយ បញ្ហាពោះវៀន ឡើងជាតិហ្គាសក្នុងពោះ ហើម ឬប៉ោងពោះ ការក្អួតចង្អោរ ជួយបំបាត់ស្ត្រេសផងដែរ និងធ្វើឱ្យចលនាពោះវៀនដំណើរការល្អ ជួយដល់ការសម្រកទម្ងន់បានយ៉ាងល្អថែមទៀត។

រូបមន្តសម្រកទម្ងន់

ដើម្បីទទួលបានរូបមន្តពិសេសបន្ថែមទៀតនោះ អ្នកក៏អាចយកគ្រឿងផ្សំទាំង៦ខាងលើធ្វើភេសជ្ជ៖បានផងដែរ៖

គ្រឿងផ្សំ

- ក្រូចឆ្មារសម្បកលឿង/ក្រូចឆ្មារធម្មតា ១ផ្លែ

- ផ្លែតាសក់ ១ផ្លែ

- ខ្ញីឈូសល្អិតៗ ១ស្លាបព្រាបាយ

- ទឹកប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ

- ជិរវ៉ាន់ស៊ុយ ឬជីរវ៉ាន់ស៊ុយបារាំង ១បាច់

- ទឹកស្អាត កន្លះកែវ

រូបមន្តសម្រកទម្ងន់

ការអនុវត្ត៖ ងាយៗគ្រាន់តែយកគ្រឿងផ្សំខាងលើក្រឡុកបញ្ចូលគ្នាឱ្យហ្មត់ ដោយអាចបន្ថែមទឹកឃ្មុំបង្កើនរសជាតិក៏បានប្រសិនជាពិបាកលេប។ អ្នកអាចទទួលទានភេសជ្ជៈនេះស្រស់ៗមុនចូលគេងដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទឹកសម្រាប់សម្រកទម្ងន់

ចំណាំ៖

ថ្វីត្បិតតែភេសជ្ជៈទាំងនេះ អាចជួយដល់ការសម្រកទម្ងន់ និងបំបាត់បញ្ហាខ្លាញ់ក្បាលពោះក៏ពិតមែន តែមិនមែនបានន័យថាអ្នកអាចចូលគេងយប់ៗជ្រៅដែរ។ អ្នកគួរតែទទួលទានទឹកទាំងនេះមុនពេលចូលគេង ហើយគេងឱ្យបានទៀតទាត់ពេលវេលាល្អ នោះក៏ដោយសារតែពេលអ្នកគេងលក់រាងកាយរបស់អ្នកនឹងគ្មានចលនា ដែលអាចជួយឱ្យសារធាតុពិសេសៗនៅក្នុងភេសជ្ជៈទាំងនេះដំណើរការល្អសព្វពេញរាងកាយជំនួយដល់ការសម្រកទម្ងន់របស់អ្នកកាន់តែមានប្រសិទ្ធភាពផងដែរ។ នៅក្នុងនោះភេសជ្ជៈទាំងនោះថែមទាំងជួយឱ្យអ្នកគេងលក់ស្រួលស្កប់ស្កល់ល្អទៀតផង៕  

ឆាប់ចូលគេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]