កូរ៉េខាងត្បូង៖ បច្ចុប្បន្ននេះ ប្រិយមិត្តភាគច្រើន ប្រាកដជាស្គាល់នូវក្រុមចម្រៀង Kpopនារី កំពុងតែមានប្រជាប្រិយភាព BLACKPINK ហើយ ដោយពួកគេម្នាក់សុទ្ធសឹងតែ មានទេពកោល្យខ្ពស់ សម្រស់ស្អាត និងថែមទាំងមានបទចម្រៀងសុទ្ធសឹងពីរោះៗល្បីៗ ជាច្រើនបទផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណា អាចនិយាយបានថា សម្រស់របស់សមាជិកទាំង៤រូបរបស់ ក្រុម BLACKPINK នេះ សុទ្ធសឹងតែស្រស់ស្អាត និងមានលក្ខណៈទាក់ទាញផ្សេងៗពីគ្នា មិនចាញ់គ្នាប៉ុន្មានឡើយ។

ដោយឡែក ត្រឡប់មកកាលពីរយៈមុននេះ នៅក្នុងបទសម្ភាសន៍កម្មវិធីមួយ គេបានសួរនាំក្រុម BLACKPINK ពាក់ព័ន្ធទៅនឹងតារាស្រីរូបណា ដែលមានសម្រស់លេចធ្លោជាងគេប្រចាំក្រុម។ ជាក់ស្តែង ក្នុងនោះពិធីករ ក៏បានលើកយកឈ្មោះ Jisoo មកនិយាយ ហើយសមាជិកក្រុមទាំង៣រូបផ្សេងទៀត គឺ Jennie Lisa និង Rose​ ក៏បានយល់ស្របពេញមួយទំហឹងផងដែរ ដោយពួកគេពិតជាយល់ស្របថា Jisoo គឺជាសមាជិកដែលមានរូបសម្រស់ស្រស់ស្អាតជាងគេប្រចាំក្រុម ហើយនៅពេលដែលពិធីករ សួរថាតើចំណុចពិសេសនៅលើមុខរបស់ Jisoo កន្លែងណាដែលទាក់ទាញជាងគេ។ 

Jennie ក៏បានឆ្លើយថា នាងហ៊ាននិយាយចំៗថាគឺ បបូរមាត់របស់ Jisoo តែម្តង រាល់ពេលដែលនាងសើចឬញញឹមម្តងៗ បបូរមាត់របស់នាងតែងតែចេញជារូបបេះដូង។

មិនតែប៉ុណ្ណោះ Rose ក៏បានអះអាងថា «Jisoo គឺជាស្រីស្អាតរបស់ក្រុមយើង» រីឯ Lisa ថែមទាំងបានលើកមេដៃបង្ហាញពីការពេញចិត្តថែមទៀតផងដែរ។

មិនមែនតែសមាជិកក្រុម BLACKPINK តែប៉ុណ្ណោះនោះទេ សូម្បីតែបណ្តាអ្នកនិយមលេងអ៊ីនធឺណែត ក៏មិនអាចដកក្រសែភ្នែកចេញពីតារាស្រីរូបនេះផងដែរ ដោយនាងមិនត្រឹមតែមុខមាត់ស្រស់ស្អាត អាចក្លាយជាតារាភាពយន្តបាននោះទេ ថែមទាំងមានអត្តចរិកគួរឲ្យស្រលាញ់ថែមទៀតផង៕

Jennie សរសើរ Jisoo
Rose និង Lisa ក៏បាននិយាយសរសើរ Jisoo
សមាជិកក្រុម BLACKPINK Jisoo
សមាជិកក្រុម BLACKPINK Jisoo
ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK
ក្រុម BLACKPINK

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]