អង់គ្លេស៖ កីឡាករ Marcus Rashford កំពុងត្រូវបានគេរាយការណ៍ថា ស្ថិតក្នុងដំណាក់កាលនៃការចរចាអំពីប្រាក់ឈ្នួលសាជាថ្មីម្តងទៀតជាមួយ Manchester United។ ប្រភពដដែលបានឱ្យដឹងថា ប្រាក់ឈ្នួលរបស់កីឡាកររូបនេះ នឹងកើនឡើងច្រើនជាងមុនប្រមាណជា ៤ដង ពី ៨០,០០០ផោន ក្នុងមួយសប្តាហ៍រហូតដល់ ៣០០,០០០ផោនក្នុងមួយសប្តាហ៍។ មួយរយៈចុងក្រោយនេះ បញ្ហាប្រាក់ឈ្នួលរបស់កីឡាករនៅ Man UTD ចាប់ផ្តើមមានការប្រទូស្តរ៉ាយច្រើន បន្ទាប់ពីក្លិបបានសម្រេចនាំយកកីឡាករ Alexis Sanchez មក និងបានផ្តល់ប្រាក់ឈ្នួលខ្ពស់ដាច់គេនៅអង់គ្លេស។ ជាក់ស្តែង អ្នកចាំទី David De Gea ក៏កំពុងមានការរារែកចិត្តក្នុងការចុះកិច្ចសន្យាថ្មីជាមួយ Manchester United ផងដែរ ដោយសារបញ្ហាប្រាក់ឈ្នួលនេះ។

កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

ត្រឡប់មកវិញ បើតាមការឱ្យដឹងពី Mirror បានចុះផ្សាយថា Marcus Rashford ទំនងជាយល់ព្រមរួចជាស្រេចទៅហើយ ក្នុងការបន្តកិច្ចសន្យាថ្មីជាមួយ Manchester United រហូតដល់ឆ្នាំ ២០២៤ ជាមួយប្រាក់ឈ្នួលនឿយហត់ចំនួន ៣០០,០០០ផោនក្នុងមួយសប្តាហ៍។ តាមរយៈការផ្តល់កិច្ចសន្យាថ្មីមួយនេះ ក៏ទំនងជានឹងអាចបញ្ឈប់នូវរាល់ពាក្យចចាមអារ៉ាម នៃការតាមប្រមាញ់ Rashford ពីសំណាក់ក្លិប Real Madrid និង Barcelona ផងដែរ៕

ចុះចំណែកប្រិយមិត្តទាំងអស់គ្នាវិញ! យល់យ៉ាងណាដែរជាមួយកិច្ចសន្យា និងប្រាក់ឈ្នួលថ្មីរបស់ Marcus Rashford? 

កីឡាករ Marcus Rashford
កីឡាករ Marcus Rashford

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]