ថៃ៖ តារាចម្រៀងRap និងជាតារាសម្តែងលោក CDGuntee បានធ្វើឲ្យអ្នកគាំទ្រមានអារម្មណ៍ថាសោកស្តាយយ៉ាងខ្លាំង នៅពេលតារាប្រុសរូនេះត្រូវផ្អាកពីវិស័យសិល្បៈរហូតទៅដល់២ឆ្នាំ។

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ CDGuntee បានធ្វើដំណើរកាន់ស្រុកកំណើតរបស់ខ្លួននៅខេត្តNakhon Sri Ayutthaya ដើម្បីជ្រើសរើសយកអ្នកដែលត្រូវចូលហ្វឹកហាត់ទាហាន។

ក្នុងការជ្រើសរើស គឺតម្រូវឲ្យបេក្ខជនទាំងអស់ ចាប់យកក្រដាសមួយសន្លឹកដែលមានពណ៌ខ្មៅនិងក្រហម ដោយពណ៌ខ្មៅមានន័យថា «មិនតម្រូវឲ្យចូលហ្វឹកហាត់» រីឯពណ៌ក្រហមមានន័យថា «តម្រូវឲ្យចូលហ្វឹកហាត់»។

ជាក់ស្តែង CDGuntee ចាប់បានសន្លឹកពណ៌ក្រហម មានន័យថា លោកត្រូវចូលបំពេញតួនាទីហ្វឹកហាត់ជាទាហានរយៈពេល២ឆ្នាំ។ ដោយលោកត្រូវចាប់ផ្តើមចូលហ្វឹកហាត់នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ។

ក្រោយពីដឹងដំណឹងថាលោកចាប់បានសន្លឹកពណ៌ក្រហម ស្រាប់តែមិត្តស្រីរបស់លោកស្រក់ទឹកភ្នែកភ្លាមៗតែម្តង ព្រោះត្រូវឃ្លាតសង្សារសំណព្វរហូតទៅដល់២ឆ្នាំ។

ទៀតសោតអ្នកគាំទ្រនាំគ្នាសរសើរ CDGuntee ដោយលោកបានបំពេញតួនាទីតាមអ្វីដែលច្បាប់បានកំណត់ ទោះបីជាលោកមានសិទ្ធក្នុងសុំពន្យារពេលការចូលហ្វឹកហាត់ក៏ដោយ។ ប៉ុន្តែលោកបែរជាជ្រើសរើស ការបំពេញតាមតួនាទី នៅខណៈពេលដែលការងារសិល្បៈរបស់លោកកំពុងតែមានទីផ្សារយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

CDGuntee
CDGuntee
CDGuntee
សកម្មភាពពេលជ្រើសរើស
សកម្មភាពពេលជ្រើសរើស
CDGuntee និងមិត្តស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]