ថៃ៖ ស្ទើរតែមិនជឿទាល់តែសោះថា តារាល្បី និងហាយសូរ ដូចតារាសម្ដែងស្រី អ្នកនាងJanie បែរជាត្រូវចាំ តាមសុំលុយម្ដាយចាយ ប្រចាំសប្ដាហ៍ទៅវិញ ខណៈដែលជីវិតរស់នៅនាង ត្រូវបានមហាជនមើលឃើញថា រស់នៅយ៉ាងសម្បូរបែប។

តាមរយៈការLive វីដេអូមួយ នាពេលថ្មីៗនេះ តារាសម្ដែងស្រី អ្នកនាង Janie បានបង្ហើបប្រាប់ពីមូលហេតុ ដែលខ្លួនត្រូវចាំសុំលុយម្ដាយចាយ ជាប្រចាំសប្ដាហ៍បែបនេះ ក៏ព្រោះតែលុយ ដែលបានពីការខិតខំធ្វើការរាប់ឆ្នាំមកនេះ គឺរូបនាងតែងតែប្រគល់ឲ្យម្ដាយ ជាអ្នកគ្រប់គ្រងទាំងអស់ ដោយក្នុងមួយសប្ដាហ៍ នាងយកតែ១ពាន់បាតតែប៉ុណ្ណោះ សម្រាប់ចាយវាយ ហើយប្រសិនបើចង់បានរបស់អ្វី ឫក៏ចង់ធ្វើអ្វី គឺចាំបាច់ត្រូវឆ្លងកាត់ការសម្រេចចិត្តម្ដាយរបស់នាង ជាមុនសិនផងដែរ។

មូលហេតុដែល តារាស្រី អ្នកនាង Janie ធ្វើបែបនេះ ក៏ព្រោះតែចង់ឲ្យម្ដាយខ្លួន បានដឹងអ្វីគ្រប់បែបយ៉ាងពីរូបនាង និងជាពិសេស នេះក៏ជាការផ្ដល់ក្ដីសុខដ៏ធំមួយឲ្យម្ដាយនាង ព្រោះថាអ្វីគ្រប់យ៉ាង ដែលខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គកន្លងមក ក៏ព្រោះតែហេតុផលម្ដាយនាងតែមួយគត់៕ 

Janie
Janie
Janie​ និងម្ដាយ
Janie និងម្ដាយ
Janie​ និងម្ដាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]