កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗកន្លងទៅនេះ តារាចម្រៀងប្រុសល្បីឈ្មោះ លោក Roy Kim ទើបតែត្រូវបានចោទប្រកាន់ ពីបទរំលោភ និងចែកចាយវីដេអូអាសអាភាស ខណៈដែលកំពុងគេងជាមួយ ស្រីៗជាច្រើននាក់ ដែលករណីនេះ គឺជាករណីតែមួយ ជាមួយនឹងលោក Jung Joon Young។

ជាក់ស្ដែង កាលពីវេលាម៉ោង ២:៤០ នាទីរសៀល ថ្ងៃទី ១០ ខែមេសា នេះ Roy Kim ក៏បានមកដល់ ទីស្នាក់ការប៉ូលីសក្រុងសេអ៊ូល តាមការកោះហៅ ក្នុងនាមជាជនសង្ស័យម្នាក់។

ក្នុងនោះដែរ មុនពេលចូលទៅខាងក្នុង លោកបានធ្វើសេចក្តីថ្លែងខ្លីមួយ នៅពីមុខក្រុមអ្នកកាសែតជាច្រើន ដោយលោកបាននិយាយថា ៖

«ជាបឋម ខ្ញុំសុំទោសដោយស្មោះត្រង់ ចំពោះអ្នកគាំទ្រ ដែលបានគាំទ្រខ្ញុំ និងក្រុមគ្រួសាររបស់ ខ្ញុំសុំទោស ប្រជាជនកូរ៉េទាំងអស់ ដែលបានធ្វើឲ្យអ្នកទាំងអស់គ្នា ព្រួយបារម្ភចំពោះខ្ញុំ។ ខ្ញុំនឹងគោរពតាម ការស៊ើបអង្កេតទាំងអស់ របស់ប៉ូលីស»។

បន្ទាប់ពីបញ្ចប់សេចក្តីថ្លែងការណ៍ អ្នកកាសែតបានលើកសំណួរ ជាច្រើនសួរទៅកាន់លោកថា តើ Roy Kim ជាអ្នកថតវីដេអូទាំងនោះ ពិតឬយ៉ាងណា? តើលោកពិតជាបានប្រើប្រាស់គ្រឿងញៀនមែនឬអត់? តើវាពិតឬទេ? 

ប៉ុន្តែ Roy Kim មិនបានឆ្លើយតបអ្វីទាំងអស់ នៅតែបន្តភាពស្ងៀមស្ងាត់ដដែល៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Roy Kim
រូបភាព Roy Kim
រូបភាព Roy Kim
រូបភាព Roy Kim និង Jung Joon Young

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]