ភ្នំពេញ៖ បច្ចុប្បន្នទោះបីជាវ័យកាន់តែជ្រេ និងមានកូន៣រួចមកហើយយ៉ាងណាក្តី ក៏ប៉ុន្តែឃើញថាពិធីការិនីដ៏មានប្រជាប្រិយភាព អ្នកនាងមាស ម៉ូលីណា កាន់តែមានរូបសម្រស់ស្រស់ស្អាតខ្លាំងឡើង ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ដែលទទួលបានការចាប់អារម្មណ៍ និងសរសើរចេញពីមាត់អ្នកគាំទ្រយ៉ាងខ្លាំង នៅពេលឃើញនាងគ្រងនូវក្នុងសម្លៀកបំពាក់ប្រពៃណីពណ៌ស យ៉ាងស្រស់ស្អាត។

ដោយក្នុងនោះឃើញថារូបសម្រស់របស់តារាស្រីរូបនេះកាន់តែស្អាត និងក្មេងជាងវ័យឡើង ក្រោយពេលបានតែងខ្លួនក្នុងសម្លៀកបំពាក់ប្រពៃណីយ៉ាងសមសួន ទន់ភ្លន់ គួរឲ្យស្រលាញ់យ៉ាងដូច្នោះ។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើនបានលេចឡើងនូវពាក្យសរសើរទៅកាន់នាងគ្រប់គ្នា ដែលទោះបីជាវ័យច្រើនយ៉ាងណាក្តី តែនៅពេលស្លៀកពាក់ក្នុងឈុតបែបនេះ ពិតជាស្អាត មិនចាញ់ក្រមុំៗប៉ុន្មាននោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖   

អ្នកនាងមាស ម៉ូលីណា
អ្នកនាងមាស ម៉ូលីណា
អ្នកនាងមាស ម៉ូលីណា
អ្នកនាងមាស ម៉ូលីណា
អ្នកនាងមាស ម៉ូលីណា
មាស ម៉ូលីណា ក្នុងឈុតប្រពៃណី
មាស ម៉ូលីណា ក្នុងឈុតប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស ម៉ូលីណា