បារាំង៖ ខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ក្លិប Paris Saint-Germain កំពុងតែស្ថិតនៅក្នុងទម្រង់លេងដ៏អស្ចារ្យ ក្រោយពីផ្លាស់ចូលមកកាន់ក្លិបយក្សបារាំងមួយនេះ ជាពិសេសក្រោយឈ្នះពានរង្វាន់ពិភពលោក FIFA World Cup។ កន្លងមកគេដឹងថា កីឡាករ Mbappe តែងតែចាត់ទុកវីរបុរសបាល់ទាត់ Pele ជានិមិត្តរូបរបស់ខ្លួនជានិច្ច ថែមទាំងប្រាប់ថា Pele ជាកម្លាំងចិត្តមួយយ៉ាងសំខាន់ ក្នុងការជំរុញទឹកចិត្តរបស់គេក្នុងអាជីពជាកីឡាករបាល់ទាត់នេះ។

កីឡាករ Mbappe
លោក Pele
លោក Zidane

យ៉ាងណាមិញ ស្រាប់តែកាលពីពេលថ្មីៗនេះ Mbappe បានបង្ហើបពីរឿងមួយដែលគួរឱ្យចាប់អារម្មណ៍ ពោលគឺកីឡាកររូបនេះបានឱ្យដឹងថា Zidane ក៏ជា Idol ទី២ នៅក្នុងដួងចិត្តរបស់គេដែរ។ Mbappe បានប្រាប់ទៅកាន់ទស្សនាវដ្តី France Football ថា៖ “បន្ទាប់ពី Pele មក បុគ្គលដែលធ្វើឱ្យខ្ញុំកោតសរសើរ និងជំរុញទឹកចិត្តខ្ញុំខ្លាំងបំផុតក្នុងបាល់ទាត់គឺជាលោក Zidane”។ វាហាក់បីដូចជាមិនប្លែកប៉ុន្មានទេសម្រាប់ Mbappe ក្នុងការចាត់ទុក Zidane ជា Idol ក្នុងចិត្តរបស់គេ ដោយសារតែ Zidane ផ្ទាល់គឺជាជនជាតិបារាំងដូចគ្នា ហើយក៏ជាបុគ្គលម្នាក់ដែលជោគជ័យខ្លាំងក្នុងអាជីពបាល់ទាត់ មិនថាតែក្នុងតំណែងជាកីឡាករ ឬជាគ្រូបង្វឹកនោះឡើយ។

ដោយឡែកអ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះគឺ Zidane កំពុងតែដាក់គោលដៅដំបូងគេបំផុត ក្នុងការនាំយកកីឡាករវ័យក្មេងរូបនេះ ទៅចូលរួមជាមួយ Real Madrid នារដូវកាលក្រោយ។ តើនេះអាចជាតម្រុយល្អ ឬយ៉ាងណាសម្រាប់ Real Madrid ដែលសុខៗ Mbappe បង្ហាញចំណាប់អារម្មណ៍ល្អជាមួយ Zidane បែបនេះ? យ៉ាងណាមិញ យើងមានតែរង់ចាំមើលទាំងអស់គ្នា ដោយសារតែកិច្ចសន្យារបស់ Mbappe ជាមួយ PSG នឹងត្រូវបន្តរហូតដល់រដូវក្តៅ ឆ្នាំ ២០២០ ឯណោះ៕ 

កីឡាករ Mbappe
លោក Zidane​ និងកីឡាករ Mbappe

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]