ភ្នំពេញ ៖ ក្នុងពេលដែលប្រជាពលរដ្ឋ ចូលរួមដង្ហែព្រះបរមសព ព្រះរតនកោដ្ឋ អង្គការមនុស្សធម៌ ដែលមានឈ្មោះថា យុវជនអាសាស្ម័គ្រ១៧តុលា បាននឹងកំពុងចែកទឹកសុទ្ធ ជូនដល់អ្នកចូលរួមដង្ហែព្រះបរមសព ដែលគិតរហូតមកដល់ពេលនេះ មានរយៈពេលជាង១០០ថ្ងៃហើយ ។

អ្នកស្រី លឹម មករា ដែលជាប្រធានមូល និធិយុវជនអាសាស្ម័គ្រ១៧តុលា និងជាម្ចាស់ ភោជនីយដ្ឋានពន្លក បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅនឹងកន្លែងស្ដង់ចែកចាយនៅលើសួនច្បារមុខវត្ដបទុមតីថា អង្គការមនុស្សធម៌របស់អ្នកស្រី បានចែកចាយទឹកសុទ្ធអស់រាប់ម៉ឺនយួរមកហើយ(ក្នុងមួយយួរ១២ដប) ដល់ប្រជាពលរដ្ឋដែលមកថ្វាយបង្គំព្រះបរមសព នៅមុខព្រះបរមរាជវាំង ចាប់តាំងពីយប់ថ្ងៃ១៧ ខែតុលា ឆ្នាំ២០១២មកម្ល៉េះ ។

អ្នកស្រីបន្ដថា ឥឡូវនេះ ក្រុមអ្នកស្ម័គ្រចិត្ដរបស់អ្នកស្រីជិត១០០០នាក់ ក្នុងចំណោមនិស្សិតសិស្សតាមមហាវិទ្យាល័យ បាននឹងកំពុងតែចែកទឹកសុទ្ធដល់អ្នកដែលចូលរួមដង្ហែ ចំនួន៦កន្លែង ។

អ្នកស្រីបានឱ្យដឹងទៀតថា ទឹកសុទ្ធក៏ដូច ជាម្ហូបអាហារ មុង កន្ទេល ភួយ អង្គការមនុស្សធម៌ របស់អ្នកស្រីទទួលបាន ពីសប្បុរសជននានា ដែលបានចូលរួមបរិច្ចាក តាមការអំពាវនាវរបស់អ្នកស្រី ។

អ្នកស្រីបានបញ្ជាក់ទៀតថា អង្គការមនុស្សធម៌នេះ បានបង្កើតឡើងនៅថ្ងៃ១៧ខែតុលា ឆ្នាំ២០១២ ត្រូវនឹងថ្ងៃដែលព្រះបរមសព សម្ដេចឪ បានយាងពីទីក្រុងប៉េកាំងមកដល់ទីក្រុងភ្នំពេញ ។

ដោយឡែកយុវជនស្ម័គ្រ ដែលកំពុង ដឹកជញ្ជូនទឹកសុទ្ធដល់អ្នកចូលរួម បាននិយាយឱ្យដើមអម្ពិលថា ពួកគេពេញចិត្ដ ចំពោះមនុស្សធម៌នេះណាស់។

ដោយឡែកនៅក្នុងព្រឹត្ដិការណ៍នេះ ដែល គេក៏បានសង្កេតឃើញយុវជនមួយចំនួន បានកោសក់របស់គេ ដើម្បីចូលរួមកាន់មរណទុក្ខ ចំពោះព្រះបរមសពសម្ដេចឪលោកគឹម លាងហេង អាយុ៣៤ឆ្នាំ បាន មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅខណៈដែលពួកគេកំពុងរង់ ចាំការដង្ហែព្រះបរមសពមកដល់នៅលើសួនច្បារមុខ វត្ដបទុមតីថា ពួកគេមានបងប្អូនប្រុស៣នាក់ បានកោសក់កាលពីយប់មិញ ហើយថា ខ្លួនគេផ្ទាល់ បានកោសក់នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ។

លោកលាងហេង បន្ដថា “ការកោសក់ នេះ ក្នុងគោលបំណងកាន់ទុក្ខថ្វាយព្រះមហា វីរក្សត្រ ដោយសារព្រះអង្គជាក្សត្រមួយអង្គ ដែលបានបន្សល់ស្នាព្រហស្ថជាច្រើនរាប់មិន អស់ ដូចជាទាមទារឯករាជ្យពីបារាំង ៩វិច្ឆិកា ១៩៥៣ ផ្សះផ្សារបង្រួបបង្រួមជាតិ ថ្ងៃ ២៣ខែតុលា ឆ្នាំ១៩៩១...”។

ជាមួយគ្នានោះក៏យើងចាប់អារម្មណ៍ផងដែរនៅបរិស្ថានជុំវិញ សួនច្បារមុខវត្ដបទុមវតី មានអនាម័យល្អ ដោយបានឃើញក្រុមអ្នករើសសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី ក៏ដូចជាក្រុមយុវជនដទៃទៀត ដែលបានដើររើសសំរាមផងដែរ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]