រាជធានីភ្នំពេញ ៖ ស្ត្រី​​២នាក់​ជា​អ្នក​ជិតខាង​នឹង​គ្នា​បាន​រាប់អាន​គ្នា​ធ្វើ​​ជា​ម្តាយធម៌​ និង​កូនធម៌ ស្រាប់តែ​ស្ត្រី​ជា​ម្តាយធម៌​ប្រច័ណ្ឌ​កូនធម៌​ជាមួយ​ប្តី​របស់​ខ្លួន​បាន​ឈ្លោះប្រកែក​ និង​វាយ​តប់​​​គ្នា​​ផ្អើល​ពេញ​​ភូមិ​ បណ្តាល​ឱ្យស្ត្រីជា​កូនធម៌រង​របួសរយះជើង ។

ហេតុការណ៍​នេះ​បានបង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង៣០​នាទី​យប់​ថ្ងៃ​ទី​៩ ​ខែមេសា​ ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវលំ នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​ប្រភព​ព​័ត៌​មាន​ពីស្ត្រី​​រង​គ្រោះ​​ត្រូវ​ជា​កូនធម៌​ឈ្មោះ​ព្រហ្ម សុខ​ខន បាន​អោយ​ដឹង​ថា គាត់​ជាមួយ​ជន​បង្ក​បាន​រាប់អាន​គ្នា​ធ្វើ​ជា​ម្តាយធម៌​និង​កូនធម៌ អស់​រយៈ​ពេល​ជិត​១​ឆ្នាំ​មក​ហើយ មុ​ន​​ពេល​ដែល​កើតហេតុ​ ប្តី​របស់​​ម្តាយធម៌​បាន​ស្រវឹងស្រា​ហើយ​មក​និយាយ​ដៀម​​ដាម​ដាក់​គាត់ ពេល​នោះ​គាត់​ខឹង​ក៏​ដើរទៅ​សួរនាំ​បែរជា​២​នាក់​ប្តី​ប្រពន្ធ​ (ឪពុកធម៌-ម៉ែធម៌​)នោះ​រត់​មក​ច្រាន​ បណ្តាល​ឱ្យ​​គាត់​ដួល​រយះ​ជើង​ម្ខាង ​ហើយ​បំរុង​យក​ដាវ​សាំ​ម៉ូ​រៃ​មក​កាប់​​គាត់​ទៀត​ផង តែ​បាន​អ្នក​ជិតខាង​ជួយគាត់​​ទាន់​។

ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ឈ្លោះប្រកែក​គ្នា​នេះ គឺ​ដោយសារ​តែ​គាត់​ជា​ស្ត្រី​មេម៉ាយ​ប្តី​ស្លាប់​ចោល​ជិត​៤​ឆ្នាំ ហើយ​​ស្ត្រីជា​ម្តាយធម៌​​បាន​ប្រច័ណ្ឌ​គាត់​នឹង​ប្តី​របស់ខ្លួន​ ទើប​បង្ក​ជា​រឿង​ឈ្លោះប្រកែក​គ្នាបែប​នេះ​តែម្តង​។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​​ស្ត្រីជាម្តាយធម៌​ឈ្មោះ​មៀ​ក យ៉ឿង​ ​អាយុ​​៤០​​ឆ្នាំ និងត្រូវជា​ប្រពន្ធ​របស់ជនបង្ក​ដែល​ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ​នេះ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បាន​លេងបៀ​នៅ​មុខ​ផ្ទះ ចំណែ​ក​ឯ​ប្តី​របស់​គាត់​វិញ​អង្គុយ​ផឹកស៊ី​២​នាក់​មិត្តភក្តិ​នៅ​ក្នុងផ្ទះ ស្រាប់តែ​កូន​ស្រី​ធ៌​ម​របស់​គាត់​នេះ​បាន​មក​ឈ្លោះប្រកែក​ និង​ស្រែក​ជេរ​គាត់​ ព្រមទាំង​ប្តី​ ដោយ​មិនដឹង​ថា​មូលហេតុ​ខឹង​អ្នក​ណា​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​ ភាគី​ទាំង​សងខាង​ត្រួ​វ​បាន​សមត្ថកិច្ច​ធ្វើការ​សម្របសម្រួល​អោយត្រឡប់​ទៅ​ផ្ទះ​វិញ​សិន ​រង់​ចាំ​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ទៀត ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]