ថៃ៖ ប្រសិនបើប្រិយមិត្តជាអ្នកដានតាមរឿងភាគថៃ លោកអ្នកប្រាកដជាស្គាល់ច្បាស់ជាមួយតារាសម្តែងស្រីល្បីឈ្មោះ Anne Thongprasom ព្រោះតារាស្រីរូបនេះចូលប្រឡូកនៅក្នុងវិស័យសិល្បៈជាង២០ឆ្នាំមកហើយ ។

បើទោះបីជាចូលប្រឡូកនៅក្នុងវិស័យសិល្បៈយូរហើយក៏ដោយ ក៏រូបសម្រស់និងទេពកោសល្យនៃការសម្តែងរបស់នាង នៅតែដូចមុនដដែល។ ក្រៅពីអាជីពជាតារាសម្តែងតារាស្រីរូបនេះក៏អ្នកដឹកនាំរឿងដ៏ពូកែមួយរូបផងដែរ។

បើយើងក្រឡកមកមើលជីវិតស្នេហា របស់តារាស្រីរូបនេះវិញឃើញថា មានភាពផ្អែមល្ហែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងប៉ុន្មានទេ។ ជាក់ស្តែងថ្មីៗនេះ Anne បានផុសវីដេអូបណ្តើរគ្នាដើរលេង ជាមួយគូស្នេហ៍នៅពេលរាត្រីយ៉ាងរ៉ូមែនទិក នៅក្នុុងអ៊ីនស្តារក្រាមផ្ទាល់ខ្លួន។ នៅក្នុងនោះផងដែរ មានមិត្តរួមសិល្បៈជាច្រើនចូលទៅCommentបង្អាប់ពួកគេទាំងពីរលេងទៀតផង។ 

គួរបញ្ជាក់ផងដែរថា Anne Thongprasom និងគូស្នេហ៍គឺលោក A Tinnabhan មានទំនាក់ទំនងស្នេហាជាមួយគ្នា១៤ឆ្នាំហើយ។ អ្នកគាំទ្រតែងតែរំពឹង និងចង់ឃើញថ្ងៃដែលពួកគេទាំងពីរដឹកដៃគ្នាចូលរោងជ័យយ៉ាងខ្លាំង៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖  

Anne Thongprasom
Anne Thongprasom
Anne Thongprasom
Anne Thongprasom និងគូស្នេហ៍
Anne Thongprasom និងគូស្នេហ៍
Anne Thongprasom និងគូស្នេហ៍
Anne Thongprasom និងគូស្នេហ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]