អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspurs បានយកឈ្នះក្រុម Manchester City ១-០ នៅក្នុងទឹកដីរបស់ខ្លួនកាលពីយប់មិញនេះ។ ប៉ុន្តែទន្ទឹមនឹងជ័យជម្នះនេះដែរ Spurs ហាក់មិនសូវរីករាយប៉ុន្មានឡើយ ដោយសារតែការប៉ះទង្គិចនាំឱ្យមានបញ្ហារបួសកើតឡើងទៅលើកីឡាករ Harry Kane។ គួរបញ្ជាក់ថា Harry Kane បានជួបប្រទះបញ្ហារបួសកជើង ក្រោយពីមានការប្រជែងបាល់ពីខ្សែការពារ Fabian Delph របស់ Manchester City និងត្រូវប្តូរចេញភ្លាមៗតែម្តងនៅនាទីទី ៥៨ ដោយជំនួសវិញនូវកីឡាករ Lucas Moura។

កីឡាករ​ Harry Kane រងរបួសក្រោយប៉ះទង្គិចជាមួយ Delph
កីឡាករ​ Harry Kane រងរបួសក្រោយប៉ះទង្គិចជាមួយ Delph

ក្រោយបញ្ចប់ការប្រកួតនេះ លោក Mauricio Pochettino បាននិយាយថា៖ “វាជារឿងដែលមិនសប្បាយចិត្តខ្លាំងបំផុតមួយ បន្ទាប់ពី Harry Kane ជួបបញ្ហារបួសនេះ។ នេះជាបញ្ហាធំមួយសម្រាប់យើង ដែលនឹងត្រូវអវត្តមានរូបគេពីលើទីលាន។ បើតាមការពិនិត្យជាបឋមនេះ Kane អាចនឹងត្រូវអវត្តមានរហូតដល់ចប់រដូវកាលតែម្តង”។

គួរបញ្ជាក់ថា Spurs និងត្រូវធ្វើការងារធ្ងន់ក្នុងការប្រកួតជើងទី ២ នៅឯកីឡដ្ឋាន ETIHAD Stadium វិញម្តង បន្ទាប់ពីយកឈ្នះ Man City ក្នុងលទ្ធផល ១-០ បណ្តោះអាសន្ន។ មិនត្រឹមតែប៉ុណ្ណោះ Spurs ក៏នៅមានភារកិច្ចប្រជែងតំណែង Top4 នៅ Premier League ជាមួយ Manchester United, Chelsea និង Arsenal៕ 

កីឡាករ​ Harry Kane រងរបួសក្រោយប៉ះទង្គិចជាមួយ Delph
កីឡាករ​ Harry Kane រងរបួសក្រោយប៉ះទង្គិចជាមួយ Delph

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]