ភ្នំពេញ៖ បន្ទាប់ពីការឆ្លងកាត់ប្រព័ន្ធធ្វើតេស្តប្រេងឥន្ធនៈដែលមានតែមួយ និងដំបូងបង្អស់ពីក្រុនហ៊ុនកាល់តិច ដែលហៅថា ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope កាលពីខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ បានធ្វើឲ្យអ្នកបើកបរយល់ច្បាស់ពីប្រភេទប្រេងឥន្ធនៈ ដែលពួកគេប្រើប្រាស់សម្រាប់យានយន្តរបស់ពួកគេ គឺមានភាពខុសគ្នាយ៉ាងខ្លាំង។ លទ្ធផលទទួលបានជាក់ស្តែងពីការត្រួតពិនិត្យស៊ូប៉ាប់ចំនួន ១៦២ ស៊ូប៉ាប់ ចេញពីយានយន្តចំនួន ២៣ គ្រឿង នៅក្នុងប្រទេសកម្ពុជា បានបង្ហាញថា យានយន្តដែលប្រើប្រាស់ប្រេងឥន្ធនៈកាល់តិចសម្រេចបានលទ្ធផលពិន្ទុជាមធ្យម ៩.៧ លើ ១០ ទៅលើកម្រិតភាពស្អាតក្នុងស៊ូប៉ាប់ម៉ាស៊ីន។ លទ្ធផលនេះ គឺលើសឆ្ងាយពីដៃគូប្រេងឥន្ធនៈប្រកួតប្រជែងនៅកម្ពុជា ដែលទទួលបានលទ្ធផលពិន្ទុជាមធ្យមត្រឹមតែ ៧.៦ លើ ១០។ 

ចំពោះយានយន្ត ដែលចាក់ប្រេងឥន្ធនៈធម្មតា គឺមានភាពខុសគ្នាកាន់តែខ្លាំងជាមួយលទ្ធផលពិន្ទុទទួលបានត្រឹមតែ ៧.០ លើ ១០ ប៉ុណ្ណោះ។ យានយន្តដែលយកមកធ្វើតេស្ត ជាយានយន្តដែលមានអាយុកាល ១៦ ឆ្នាំ និងបើកបរបានចម្ងាយ២០០ ០០០ គីឡូម៉ែត្រ។ ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope បំពាក់ដោយកាមេរ៉ាពិសេស ដើម្បីពិនិត្យផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងយានយន្ត និងមើលពីភាពស្អាតនៃផ្នែកសំខាន់ៗរបស់ម៉ាស៊ីន។

ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope

នៅទីតាំងធ្វើតេស្តក្នុងស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ អ្នកចូលរួមធ្វើតេស្តយានយន្តទទួលបានពិន្ទុល្អ ឬខ្ពស់អាចមើលឃើញតាមរយៈបច្ចេកវិទ្យាទំនើប។ អតិថិជនម្នាក់ឈ្មោះលោក សន ពៅ មកពីក្រុងភ្នំពេញបានមានប្រសាសន៍ឲ្យដឹងថា៖

«វាជាលើកដំបូងហើយ ដែលខ្ញុំបានឃើញលទ្ធផលជាក់ស្តែងបែបនេះ ដូច្នេះវាពិតជាគួរឲ្យកត់សម្គាល់។ នៅពេលខ្ញុំឃើញឧបរកណ៍នេះអាចប្រើប្រាស់នៅប្រទេសកម្ពុជា គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ហើយវាផ្តល់ឲ្យខ្ញុំនូវទំនុកចិត្ត»។ 
អតិថិជនរបស់កាល់តិច

សម្រាប់អ្នកចូលរួមផ្សេងទៀត ដែលយានយន្តទទួលបានលទ្ធផលមិនល្អនោះបញ្ជាក់ថា ជម្រើសប្រេងឥន្ធនៈរបស់ពួកគេមានផលប៉ះពាល់តាំងពីយូរមកហើយ។ យោងតាមអតិថិជនម្នាក់ទៀតឈ្មោះលោក ផឹង គិតវឌ្ឍនៈ មកពីក្រុងភ្នំពេញ បានឲ្យដឹងដែរថា៖

«ខ្ញុំពិតជាភ្ញាក់ផ្អើលដោយសារតែខ្ញុំជឿជាក់លើប្រេងឥន្ធនៈដែលខ្ញុំប្រើប្រាស់កន្លងមកតែដល់ពេលឃើញលទ្ធផលជាក់ស្តែងអ៊ីចឹង ខ្ញុំពិតជាខកចិត្តខ្លាំងណាស់។ ទោះជាយ៉ាងណាខ្ញុំសប្បាយចិត្ត ដែលខ្ញុំអាចដឹងថាយានយន្តរបស់ខ្ញុំមានបញ្ហា តាមរយៈអ្នកជំនាញរបស់កាល់តិច»។

យោងតាមលោក Daniel Hwang ដែលជានាយកគ្រប់គ្រងផលិតផលរបស់ក្រុមហ៊ុន Chevron ប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា៖

«អ្នកបើកបរយានយន្ត ជាធម្មតាមិនដឹងពីស្ថានភាពនៃយានយន្តរបស់ខ្លួនទេ។ ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ផ្តល់ឱកាសឲ្យយើងបង្ហាញដល់អ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាបានដឹងថា ប្រេងឥន្ធនៈកាល់តិចជាមួយ Techron® ជួយរក្សាម៉ាស៊ីនយានយន្តបានស្អាត ផ្តល់ឲ្យយានយន្តដំណើរការល្អ ដោយមិនគិតពីអាយុកាលយានយន្តរបស់ពួកគេ»។
ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope

គាត់បានបន្តឲ្យដឹងទៀតថា៖

«ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope នៅប្រទេសកម្ពុជានេះ បានបង្ហាញពីលទ្ធផលគួរឲ្យចាប់អារម្មណ៍សម្រាប់ ប្រភេទយានយន្តចាស់ៗ ដែលចាក់ប្រេងឥន្ធនៈ កាល់តិចទៀងទាត់ ដែលឆ្លុះបញ្ចាំងឲ្យឃើញថា នៅក្នុងស៊ូប៉ាប់ម៉ាស៊ីនគឺមានស្ថានភាពល្អបំផុត»។

ការធ្វើតេស្តដោយប្រើឧបករណ៍ Karl Storz Endoscope (Boroscope) ដើម្បីពិនិត្យមើលផ្នែកខាងក្នុងនៃប្រព័ន្ធប្រេងរបស់យានយន្ត ដែលប្រៀបធៀបទៅនឹងស្តង់ដាររបស់ក្រុមប្រឹក្សាសហប្រតិបត្តិការស្រាវជ្រាវ (CRC) លើប្រព័ន្ធវាយតម្លៃកំណកក្រមរក្នុងស៊ូប៉ាប់ (IVD) ជាមួយលទ្ធផលពិន្ទុ ១០ គឺបង្ហាញពីភាពស្អាតបំផុត។ ម៉ាស៊ីនស្អាតគឺពិតជាសំខាន់ ព្រោះនៅពេលមានកំណកក្រមរកកច្រើនឡើង នោះចំហេះប្រេងឥន្ធនៈនឹងត្រូវបានរំខាន ដែលប៉ះពាល់ដល់ដំណើរការម៉ាស៊ីន ថាមពល សន្ទុះម៉ាស៊ីន ម៉ាស៊ីនស៊ីប្រេងច្រើន និងចេញផ្សែងច្រើន។

ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope
ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope

យោងតាមលោក Greg Engeler ដែលជាអ្នកឯកទេសវិស្វកម្មផ្នែកផលិតផលរបស់ក្រុមហ៊ុន Chevron នៅអាស៊ីប៉ាស៊ីហ្វិក បានមានប្រសាសន៍ឲ្យដឹងថា៖

«ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope ជួយបង្ហាញអ្នកបើកបរទាំងអស់នៅក្នុងប្រទេសកម្ពុជាបានដឹងថា មិនមែនគ្រប់ប្រភេទប្រេងឥន្ធនៈសុទ្ធតែផលិតឡើងមានគុណភាពល្អដូចគ្នានោះទេ។ តាមរយៈការធ្វើតេស្តដោយផ្ទាល់នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រេងឥន្ធនៈកាល់តិចជួយឲ្យគ្រប់ផ្នែកសំខាន់ៗនៃម៉ាស៊ីនស្អាត ដែលផ្តល់នូវអត្ថប្រយោជន៍ដ៏អស្ចារ្យ ៥ យ៉ាងដូចជា ធ្វើឲ្យម៉ាស៊ីនខ្លាំង សន្សំសំចៃប្រេង កាត់បន្ថយផ្សែង ម៉ាស៊ីនដំណើរការល្អ និងបង្កើនទំនុកចិត្ត»។
អត្ថប្រយោជន៍៥យ៉ាងរបស់ប្រេងឥន្ធនៈកាល់តិច

គាត់បានបន្តឲ្យដឹងទៀតថា៖

«នេះក៏ជាលើកដំបូង ដែលប្រេងឥន្ធនៈកាល់តិចជាមួយបច្ចេកវិទ្យា Techron® ថ្មី បានធ្វើតេស្តក្រោមស្ថានភាពយានយន្តនៅកម្ពុជា ដែលចាក់ប្រេងឥន្ធនៈផ្សេងៗ នៅក្រោមលក្ខខណ្ឌនៃបរិយាកាស ការបើកបរ និងចរាចរណ៍ដូចគ្នា។ យើងពិតជាមានមោទនភាពដែលបច្ចេកវិទ្យាលាងសម្អាត Clean and Glide ចុងក្រោយបង្អស់នេះបង្ហាញពីថាមពលលាងសម្អាតដ៏អស្ចារ្យដើម្បីជួយឲ្យម៉ាស៊ីនយានយន្តរបស់អតិថិជនយើងដំណើរការល្អបំផុត»។

ការធ្វើតេស្តដោយប្រើឧបករណ៍ Boroscope នេះ សបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តរបស់កាល់តិច ដើម្បីលាងសម្អាតម៉ាស៊ីនយានយន្ត ស្របពេលដែលក្រុមហ៊ុននៅតែរក្សាភាពពិតប្រាកដដើម្បីធ្វើការវិវឌ្ឍន៍នៃ Techron® ក្នុងការប្រមើមើលពីបច្ចេកវិទ្យាម៉ាស៊ីន និងតម្រូវការទីផ្សារក្នុងតំបន់នាពេលអនាគត។ គ្រប់ប្រភេទប្រេងឥន្ធនៈ កាល់តិចជាមួយ Techron® មានផ្ទុកសារធាតុបន្ថែមដែលបានស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ ជាមួយសមាសធាតុហៅថា Polyetheramine បង្កើតឡើងដើម្បីសម្អាតប្រព័ន្ធប្រេង និងការពារពីការប្រមូលផ្តុំនៃកំណកក្រមរ។ ប្រេងឥន្ធនៈដែលគ្មានគុណភាពអាចធ្វើឲ្យមានកំណកក្រមរនៅក្នុងម៉ាស៊ីនយានយន្តដែលតោងជាប់អស់រយៈពេលយ៉ាងយូរនោះ អាចធ្វើឲ្យកម្លាំងម៉ាស៊ីនយានយន្តចុះខ្សោយ ឬបាត់បង់ថាមពល។ ប្រេងឥន្ធនៈកាល់តិចជាមួយ Techron® មានលក់នៅគ្រប់ស្ថានីយកាល់តិចនៅទូទាំងប្រទេសកម្ពុជា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]