ភ្នំពេញ៖ ជាការពិតណាស់ សារធាតុផ្សំរបស់ផលិតផល​ Think Nature ត្រូវបានចម្រាញ់ចេញពីដីភក់ Peatland ក្នុងតំបន់ហ្វាំងឡង់ ដែលជាតំបន់ស្អាតបរិសុទ្ធ ៣ភាគរយ នៃពិភពលោក។

Think Nature ដែលជាម៉ាកផលិតផលធម្មជាតិថែរក្សាសម្រស់ដែលគ្មានក្លិន និងពណ៌សិប្បនិម្មិត បាននាំចូលនូវផលិតផលថែរក្សាស្បែកថ្មីម៉ាក Terraga សម្រាប់នារីទាំង៦មុខ។ ឈ្មោះម៉ាក Terraga គឺជាឈ្មោះកាត់ពីពាក្យ « Terra​ » និង « Gagatem » ដែលមានន័យថា « ដី » និង « ភក់ » ជាភាសាឡាតាំង។

សារធាតុផ្សំនៃ Terraga គឺចម្រាញ់ចេញពីដីភក់ ដែលជាដីត្រូវបានផ្អាប់ទុក នូវថាមពលធម្មជាតិ នៃរុក្ខជាតិអាកទិកណា ដែលអាចសម្របខ្លួន និងលូតលាស់ នៅក្នុងបរិយាកាស ដែលលំបាកក្នុងការលូតលាស់បាន។ វាអាចជួយរក្សាតុល្យភាពស្បែក និងធ្វើឲ្យស្បែកស្ថិត ក្នុងស្ថានភាពល្អបំផុត ជាមួយនឹងថាមពលនៃរុក្ខជាតិដ៏ច្រើនក្រៃលែង។

ទឹកបាញ់មុខ Terraga បានចម្រាញ់ចេញពី ដីភក់ Peat ដល់ទៅ ៨៤% ចំណែកសារ៉ូមបាញ់មុខ Terraga Light Serum គឺមានដល់ទៅ ៧៥% ជាពិសេសសារ៉ូមបាញ់មុខនេះមានសារធាតុ « Advanced Moisture Complex » ដែលអាចផ្តល់សំណើម ៤ដង ច្រើនជាង សារធាតុ « Hyaluronic acid »។ ខ្សែផលិតផល Terraga គឺល្អបំផុតសម្រាប់ស្បែកមានប្រេងហើយគ្មានសំណើម ពីព្រោះវាអាចជ្រាបចូលស្បែក បានយ៉ាងល្អដោយគ្មានភាពស្អិត។

Think Nature ក៏មានផលិតផលសម្រាប់បុរសផងដែរ ដែលជាផលិតផលច្រើនមុខក្នុងដបតែមួយគឺ « Think Nature Terraga For Men » ដែលអាចជួយឲ្យបុរសងាយស្រួលក្នុងការថែរក្សាស្បែក។

សម្រាប់ផលិតផល​ Think Nature មហាជនអាចរកជាវបាន នៅតាមបណ្ដា ​ហាងដូចជា៖

1. ហ្គាឌៀន (Guardian) Guardian Citymall Sorya  Ratana Plaza and TK

2. AEON 1 - Wagon Think Nature ជាន់ទី2 (ទល់មុខPepper Lunch)

3. AEON Sensok - Wagon Think Nature ជាន់ទី1 (ពីមុខ Information counter)៕

Think nature បាននាំចូលនូវផលិតផលថែរក្សាស្បែកថ្មី Terraga

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]