ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀត​ប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ នឹងឈានមកដល់​ ទន្ទឹមនឹងនេះ​យើងសង្កេតឃើញថា​​ មានបទចម្រៀងជាច្រើន ជាពិសេស​បទចង្វាក់បែកស្លុយ​​ បានសម្រុកចេញ​​ហាក់កំពុងវាយលុក​ទីផ្សារ​ទាមទារ​ប្រជាប្រិយភាព។​ 

ចំណែកឯតារាចម្រៀងស្រីឈ​ជួរមុខកញ្ញា មាស​ សុខសោភា​ ហាក់់មិនត្រេកត្រអាលនឹង​ចង្វាក់បែកស្លុយ​ បែរជាសម្រុកចេញបទចម្រៀងជាចង្វាក់បែបប្រជាប្រិយ​​ជាបន្តបន្ទាប់ រួមទាំងបទដែលចេញក្នុងផលិតកម្មថោន​ និងផលិតកម្ម ​CAMTRAX ដែលជាផលិតកម្មផ្ទាល់ខ្លួន​របស់កញ្ញាផងដែរ​។

ហើយមួយបទៗក៏សុទ្ធតែពីរោះ​រណ្តំ និងទទួលបានការគាំទ្រយ៉ាងខ្លាំង​ ក្នុងនោះក៏មានបទចម្រៀងមួយបទ ដែលកំពុងតែត្រូវបាន​ទទួលការចាប់អារម្មណ៍ពីសំណាក់​អ្នកគាំទ្រ។ ក្នុងនោះដែរគឺបទ​ «ឆ្នាំថ្មីរកប្តីមិនបាន» ត្រូវបានអ្នកគាំទ្រ​​បញ្ចេញមតិយោបល់ថា ពិតជាចាក់ដោត​​​ និងបង្កប់នូវអត្ថន័យវាយ​ប្រហារបែបកំប្លែង​ដល់បងៗ​ ប្អូនស្រីអ្នកនៅលីវ​។ ដោយឡែកកញ្ញា មាស សុខសោភា ក៏បាន​ផ្ញើសារនេះជូនពរដល់បងៗ​ និងប្អូនស្រីៗឱ្យឆាប់ជួបគូ បន្ទាប់ពីស្តាប់បទនេះហើយ។

​​​​​គួររំលឹកផងដែរថា បទនេះជាស្នាដៃនិពន្ធរបស់បេក្ខជននៃកម្មវិធីស្នាដៃកូនខ្មែរសម្រាប់កញ្ញា​ មាស​ សុខសោភា​​​​ នោះគឺកញ្ញា​ លឹម​​ ផាន់ណា​ ដែលអ្នកនិពន្ធរូបនេះក៏ធ្លាប់ទទួលបាននូវពានរង្វាន់ពីក្រសួងវប្បធម​៌ និងវិចិត្រ​សិល្បៈ​ លើស្នាដៃនិពន្ធកំណាព្យរឿង​កាលពីចុងឆ្នាំ ២០១៨ កន្លងទៅ។៕

តោះចង់ដឹងថាបទចម្រៀងប្រពៃណីរបស់កញ្ញា មាស សុខសោភា ពីរោះបែបណាខ្លះនោះយើងមកស្តាប់ទាំងអស់គ្នាដូចខាងក្រោមនេះ៖​

មាស សុខ​សោភា
មាស សុខ​សោភា
មាស សុខ​សោភា
មាស សុខ​សោភា
មាស សុខ​សោភា
លឹម​​ ផាន់ណា​ និងមាស សុខ​សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា