ថៃ៖ តារាចម្រៀងជើងចាស់ល្បីឈ្មោះលោក Jetrin និងតារាសម្តែងស្រីជើងចាស់​Kejmanee ដែលពួកគេទាំងពីរ ជាស្វាមីភរិយាមួយគូ តែងតែផ្តល់ភាពផ្អែមឲ្យគ្នាទៅវិញទៅមក បើទោះបីជារៀបការ ជាមួយគ្នាច្រើនឆ្នាំហើយក៏ដោយ។

ជាមួយគ្នានេះដែរលោកJetrin និងភរិយាមានកូនប្រុសរួមគ្នាចំនួន៣នាក់ ដែលសុទ្ធសឹងតែមានរូបរាងស្រស់សង្ហា និងកំពុងតែដើរតាមគន្លងរបស់ឪពុក។

ជាធម្មតា គ្រួសាររបស់លោកមិនសូវបានជួបជុំគ្នានោះទេ ដោយសារតែកូនប្រុសទាំង៣ត្រូវទៅរៀននៅក្រៅប្រទេស។ ដូច្នេះរាល់ពេល ដែលមានឱកាសជុំគ្នាលោក Jetrin តែងតែនាំគ្រួសារធ្វើដំណើរកម្សាន្តជានិច្ច។

ជាក់ស្តែង ថ្មីៗនេះលោក Jetrin និងភរិយាព្រមទាំងកូនប្រុសសង្ហាទាំង៣ បាននាំគ្នាធ្វើដំណើរកម្សាន្តនៅប្រទេសជប៉ុន ដែលពោរពេញទៅដោយសុភមង្គល និងភាពកក់ក្តៅ។

គួរឲ្យដឹងផងដែរថា គ្រូសាររបស់លោកJetrin បានក្លាយជាគ្រួសារគំរូមួយដែលអ្នកគាំទ្រជាច្រើនប្រាថ្នាចង់បានគ្រួសារបែបនេះ៕ 

លោកJetrin និងគ្រួសារ
លោកJetrin និងគ្រួសារ
លោកJetrin និងគ្រួសារ
លោកJetrin និងគ្រួសារ
លោកJetrin និងគ្រួសារ
ទិដ្ឋភាពដំណើរកម្សាន្តក្នុងប្រទេសជប៉ុន
ទិដ្ឋភាពដំណើរកម្សាន្តក្នុងប្រទេសជប៉ុន
ទិដ្ឋភាពដំណើរកម្សាន្តក្នុងប្រទេសជប៉ុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]