ហូឡង់៖ មុនប៉ះគ្នានៅយប់នេះ ខ្សែបម្រើ Frenkie De Jong របស់ក្លិប Ajax បាននិយាយថា ក្លិប Juventus ដែលជាគូប្រជែងរបស់ខ្លួននៅវគ្គ ៨ក្រុមចុងក្រោយនេះ មានកម្រិតខ្ពស់ និងល្អជាងក្លិប Real Madrid។ ខ្សែបម្រើវ័យក្មេងរូបនេះ បាននិយាយទៅកាន់សារព័ត៌មាន De Telegraaf ថា៖ “សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំគិតថា Juventus ជាក្លិបដែលមានកម្រិតខ្ពស់ជាង Real Madrid។ ប៉ុន្តែសូមកុំយល់ច្រឡំ ខ្ញុំចង់មានន័យថា Real Madrid គឺជាក្លិបកំពូលមួយ តែសម្រាប់រដូវកាលនេះទម្រង់លេងរបស់ពួកគេ ហាក់មានការធ្លាក់ចុះយ៉ាងខ្លាំង។” De Jong ក៏បានបន្តទៀតថា៖ “ Juventus គឺជាក្លិបមួយដែលជាបេក្ខភាពសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន UCL។ ខ្ញុំពិតជាចង់ដឹងឆាប់ៗនេះណាស់ ថាតើពួកយើង (Ajax) នឹងតទល់នឹង Juventus ដោយរបៀបណា?”

Frenkie De Jong
Frenkie De Jong

លើសពីនេះទៅទៀត Frenkie De Jong ក៏បាននិយាយពីកីឡាករ Cristiano Ronaldo ថា៖ “ខ្ញុំសង្ឃឹមថា Cristiano Ronaldo នឹងជាសះស្បើយពីរបួសរបស់គាត់ទាន់ពេលវេលា និងអាចចូលលេងក្នុងការប្រកួតនេះ។ គាត់ជាកំពូលកីឡាករមួយរូប ដែលពិតណាស់ថា Ajax អាចមានភាគរយឈ្នះច្រើន ប្រសិនបើគាត់អវត្តមានសម្រាប់ការប្រកួតនេះ។ ប៉ុន្តែសម្រាប់ខ្ញុំផ្ទាល់ ខ្ញុំពិតជាចង់លេងជាមួយគាត់ និងយកឈ្នះ Ronaldo ឱ្យបាន”។

គួរបញ្ជាក់ថា ការប្រកួតជើងទី១ រវាង Ajax និង Juventus នឹងត្រូវប្រកួតនាយប់នេះផ្ទាល់តែម្តង នាវេលាម៉ោង ០២:០០នាទីទៀបភ្លឺ នៅទឹកដីកីឡដ្ឋាន Johan Cruyff Arena របស់ Ajax ផ្ទាល់។ ដោយឡែកសម្រាប់ Ronaldo ក៏ត្រូវរំពឹងថាអាចបង្ហាញខ្លួនក្នុងការប្រកួតនេះដែរ បន្ទាប់ពីទើបតែជាសះស្បើយពីរបួស៕ 

កីឡាករ Cristiano Ronaldo
Frenkie De Jong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]