ភ្នំពេញ៖ ខណៈដែលប៉ុស្តិ៍ទូរទស្សន៍មួយចំនួន ត្រូវបានគេកត់សម្គាល់ឃើញថា បានផ្អាកសកម្មភាពអបអរបុណ្យចូលឆ្នាំ ព្រោះតែមានការចំណាយច្រើន និងសម្អាងថា សមាគមទូទស្សន៍កម្ពុជា ក៏បានថតកម្មវិធីច្រៀងរាំអបអរបុណ្យចូលឆ្នាំធំដុំដូចរាល់ឆ្នាំដែរ។

ជាក់ស្តែងសម្រាប់ទូរទស្សន៍ជាតិកម្ពុជាវិញ នៅតែបានចំណាយក្នុងការថតកម្មវិធីសិល្បៈ ដោយមានល្បែងប្រជាប្រិយ និងច្រៀងរាំយ៉ាងសប្បាយរីករាយ ដើម្បីចូលរួមថែរក្សាវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំ។ ពិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ៩ មេសា នៅស្ទូឌីយោទូរទស្សន៍ជាតិ និងមានតារាៗសិល្បៈចាស់ក្មេង មកពីគ្រួសារតារាកម្ពុជា រហូតដល់ជាង ៦០ រូបអញ្ជើញមកចូលរួម។

លោក សុខ សំណាង ផលិតករកម្មវិធី «កុនខ្ញុំ» បានថ្លែងបញ្ជាក់ថា ដោយសារតែកម្មវិធីរបស់ខ្លួនត្រូវចាក់បញ្ចាំងចំថ្ងៃចូលឆ្នាំ ទើបលោកសម្រេចសហការជាមួយគ្រួសារតារាកម្ពុជា ដើម្បីកៀរគរតារាសិល្បៈជាង ៦០ រូបឱ្យចូលរួមលេងល្បែងប្រជាប្រិយ ដើម្បីរំលឹកពីល្បែងសប្បាយៗរបស់ខ្មែរ និងមានសកម្មភាពច្រៀងរាំនូវចង្វាក់ប្រពៃណីខ្មែរ អមដោយការស្លៀកពាក់ហូលផាមួង និងអាវកបំពង់ដែលបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ។ 

កម្មវិធីនេះ ក៏មានកិច្ចសម្ភាសជាមួយផលិតករ និងលោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលបានសហការគ្នាផលិតស្ពតមួយមុនថតកម្មវិធី ដែលនិយាយពីការថែរក្សាវប្បធម៌របស់ខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំផងដែរ។ ក្រៅពីកិច្ចសម្ភាស និងរាំច្រៀងបង្ហាញពីចង្វាក់ប្រពៃណី កម្មវិធីនេះក៏មានបង្ហាញពីល្បែងប្រជាប្រិយរួមមាន ល្បែងបោះឈូង លាក់កន្សែង និងដណ្ដើមស្លឹកឈើ ដែលសុទ្ធតែជាល្បែងប្រពៃណីខ្មែរ ដែលបង្ហាញពីកម្លាំងសាមគ្គីរបស់ខ្មែរយើងផងដែរ។

គួរឱ្យដឹងដែរថា​ តារាៗដែលបានអញ្ជើញមកចូលរួមក្នុងពិធីនោះ រួមមានជាច្រើនដួងទាំងតារាចម្រៀង តារាបង្ហាញម៉ូត តារាសម្ដែង និងតារាកំប្លែង ដែលភាគច្រើនជាសមាជិកសកម្មរបស់គ្រួសារតារាកម្ពុជាតែម្តង៕

តោះមកទស្សនាកម្រងរូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖  

ក្រុមតារាសិល្បៈ
ក្រុមតារាសិល្បៈ
ក្រុមតារាសិល្បៈ
ក្រុមតារាសិល្បៈ
ក្រុមតារាសិល្បៈ
ក្រុមតារាសិល្បៈ
ក្រុមតារាសិល្បៈ
ក្រុមតារាសិល្បៈ
ក្រុមតារាសិល្បៈ
ក្រុមតារាសិល្បៈ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]