អេស្ប៉ាញ៖ បើតាមការប្រកាសលើគេហទំព័រផ្លូវការរបស់ក្លិប Barcelona បានឱ្យដឹងថា កីឡាករ Ousmane Dembele បានជាសះស្បើយ ១០០%ហើយ ក្រោយពីទទួលរងរបួសសាច់ដុំ និងសរសៃពួរកាលពីអំឡុងការប្រកួតរវាង Barcelona និង Lyon ក្នុងពានរង្វាន់ UEFA Champions League។ យ៉ាងណាមិញ បើតាមប្រភពដដែលនេះបានបន្តឱ្យដឹងថា ក្រោយពី Dembele បានចូលរួមហ្វឹកហាត់ជាមួយក្រុមនៅឯកីឡដ្ឋាន Old Trafford នោះ ក្រុមគ្រូពេទ្យរបស់ Barcelona បានឱ្យដំណឹងជាផ្លូវការថា Dembele ពិតជាអាចបង្ហាញខ្លួនបានក្នុងការប្រកួតទល់នឹង Manchester United។

កីឡាករ Dembele បង្ហាញខ្លួនហ្វឹកហាត់ជាមួយក្រុម

ដំណឹងនេះមានន័យថា លោក Ernesto Valverde នឹងអាចដាក់កីឡាករ Dembele ជាជម្រើសដំបូង ឬផ្លាស់ប្តូរកីឡាកររូបនេះចូលលេង ដោយគ្មានការបារម្ភឡើយ។

គួរជម្រាបថា ក្រុម Barcelona នឹងត្រូវធ្វើការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Manchester United វេលាម៉ោង ០២:០០នាទីទាបភ្លឺនេះ នៅកីឡដ្ឋាន Old Trafford៕ 

កីឡាករ Dembele បង្ហាញខ្លួនហ្វឹកហាត់ជាមួយក្រុម
កីឡាករ Dembele បង្ហាញខ្លួនហ្វឹកហាត់ជាមួយក្រុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]